ព្រះខ័នរាជស្វាយរៀង បានបង្ហាញពីរូបភាពដ៏ល្អពីបាល់ទាត់កម្ពុជា

2025/01/24 05:19:58 pm        531

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុមរបស់ខ្លួន បានបង្ហាញនូវភាពដ៏ល្អពីវិស័យបាល់ទាត់កម្ពុជា តាមរយៈការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ បើទោះបីក្រុមលោក បានអស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដក៏ដោយ ។

ការយល់ឃើញថា បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីថ្ងៃពុធកន្លងទៅ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន ។

លោក Pep បានសម្ដែងការសោកស្ដាយ ដែលមិនអាចយកឈ្នះការប្រកួតដ៏សំខាន់នេះ ក៏ដូចជាទទួលបានលទ្ធផលល្អពេលជួបក្រុមឥណ្ឌូនេស៊ី PSM Makasar ។ បែបនេះក្ដី ជារួមលោកបានវាយតម្លៃខ្ពស់ ចំពោះការខំប្រឹងរបស់កូនក្រុម ដែលបានបង្ហាញនូវរូបភាពដ៏ល្អពីកម្រិតលេង និងការវិឌ្ឍន៍នៃវិស័យកីឡាបាល់ទាត់កម្ពុជាលើឆាកអន្ដរជាតិ ។

ទន្ទឹមជាមួយគ្នាលោកក៏បានបញ្ជាក់មូលហេតុមិនដាក់ខ្សែប្រយុទ្ធ Pablo Agusto លេងទល់នឹងក្រុម Dong A Thanh Hoa ផងដែរ ដោយសារគេមិនទាន់ជាសះស្បើយ ១០០% តែលោកសង្ឃឹមថា ការប្រកួតដ៏ធំក្នុងលីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះ Pablo នឹងកីឡាករថ្មីៗផ្សេងៗ នឹងអាចជួយក្រុមក្នុងការប្រកួតជាមួយក្រុមភ្នំពេញក្រោនបាន ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង បានអស់ឱកាសប្រជែងកៅអីវគ្គ ៤ក្រុម នៃជើងឯកក្លិបបាល់ទាត់អាស៊ាន ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ រកបាន ៤ពិន្ទុ ឈរលេខ៥ បណ្ដោះអាសន្ន ។ យ៉ាងណាក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ នៅសល់ភារកិច្ច ១ប្រកួតទៀត ដោយត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm