ក្រុម​ជម្រើស​ជាតិ​ប៉េតង់​នារី​កម្ពុជា​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​អេ​ស្ប៉ា​ញ​

2021/11/10 10:36:27 am        72

​ប៉េតង់៖ ក្រុម​កីឡា​ការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ៤​រូបបាន​ចាក​ចេញពី​មាតុភូមិ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​៩-​វិច្ឆិកា​ម្សិលមិញដើម្បី​ចូលរួម​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក (​ផ្នែក​នារី​) ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ។​ ​បេសកកម្ម​នេះដឹកនាំ​ដោយ​ឯកឧត្តម សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា អម​ជាមួយ​ប្រតិភូ គ្រូបង្វឹក ពិសេស​វត្តមាន​កីឡាការិនី​ឆ្នើម​កម្ពុជា ៤​រូបរួមមាន​អតីត​ម្ចាស់​មេដាយមាស​ពិភពលោកឆ្នាំ​២០១៧ អ៊ុក ស្រីមុំ​, ស្រ៊ាង សុរ៉ា​ឃីម​, អ៊ុន ស្រី​យ៉ា និង​កីឡាការិនី ឃួន យ៉ា​រី។​

​កញ្ញា គីន សំណាង អគ្គលេខាធិការ​សហព័ន្ធ បាន​រំលេច​នូវ​ស្នាដៃ​របស់​កីឡាករ​ប៉េតង់​ជម្រើសជាតិ​កម្ពុជា​ទាំង ៤​រូបដែល​សុទ្ធសឹងតែ​ធ្លាប់ដណ្ដើម​មេដាយ​ពិភពលោក ជាក់ស្ដែង​កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់​ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ៣។ កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ធ្លាប់​ឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ១ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ ៣ លើកលែង​កីឡាការិនី ឃួន យ៉ា​រី ដែល​ពុំ​ធ្លាប់​ឈ្នះ​មេដាយ​ពិភពលោក។​ ​គួរ​ដឹងថា កម្ពុជា​បាន​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប៉េតង់ ២​ក្រុមទៅ​ចូលរួម​ការប្រកួត​ជើងឯក​ពិភពលោកឆ្នាំ​២០២១ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញគឺ​ក្រុម​បុរស និង​នារី លើកលែង​ក្រុមយុវជនដែល​មិន​ត្រូវបាន​បញ្ជូនទៅ​ចូលរួម។ ចំពោះ​ក្រុម​នារីបាន​ចាក​ចេញពី​មាតុភូមិ​មុន ដ្បិត​ពួកគេ​ត្រូវ​ប្រកួត​មុននា​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​បុរសគ្រោង​នឹង​ចាក​ចេញពី​កម្ពុជានា​ល្ងាច​ថ្ងៃទី​១៦-​វិច្ឆិកាដើម្បី​ចូលរួម​ការប្រកួត​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm