ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ

2025/01/24 07:16:44 pm        511

រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ (Jeju National University) សាធារណរដ្ឋកូរ៉េ ប្រមាណ ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកបាធាយ។

ការពិនិត្យ និងព្យាបាលជំងឺ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ និងគ្រោងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់​ ។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានផ្តល់នូវថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្រ្តមួយចំនួនជូនមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីចូលរួមផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋផងដែរ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងការស្វាគមន៍ចំពោះសាស្រ្តាចារ្យ និងក្រុមគ្រូពេទ្យជានិស្សិតមកពីសាកលវិទ្យាជាតិជេជូ និងបានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិជេជូ ចំពោះកាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តដ៏សប្បុរសធម៌ ដែលបានរួមចំណែក និងលើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាធាយ ដោយឥតគិតថ្លៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ក្រុមគ្រូពេទ្យថា កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យសុខាភិបាល បាននឹងកំពុងស្តារឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាម ហើយឥឡូវនេះប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាព្យាបាល មានការយកចិត្តទុក និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីមូលដ្ឋាន រហូតដល់ទីក្រុង។ ប៉ុន្តែទោះបីយ៉ាងណា វិស័យសុខាភិបាលនៅកម្ពុជា នៅតែបន្តត្រូវការជាចាំបាច់ការឧបត្ថម្ភគាំទ្រ កិច្ចសហប្រតិបត្តិការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រទេសជាមិត្ត។  

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តដទៃទៀត ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។ ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំដល់សាធារណរដ្ឋកូរ៉េ បន្តគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា និងបន្តពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm