លោក Trump៖ ចូលវិនិយោគ នៅសហរដ្ឋអាមេរិក ឬចង់បង់ពន្ធខ្ពស់

2025/01/24 08:17:28 pm        162

ការប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅជុំវិញពិភពលោកកាន់តែមានភាពតានតឹងខ្លាំងឡើងៗជាងមុន។ បន្ទាប់ពីបានចូលដឹកនាំប្រទេសដែលទទួលបាន FDI ច្រើនជាងគេរបស់ពិភពលោករួចហើយនោះ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកមានបំណងធ្វើឲ្យប្រាក់ហូរចូលប្រទេសរបស់លោកកាន់តែច្រើនបន្ថែមទៀត។

អំឡុងពេលថ្លែងទៅកាន់អ្នកបង្កើតគោលនយោបាយ និងប្រមុខធុរកិច្ចកំពូលៗរបស់ពិភពលោក តាមរយៈវីដេអូអនឡាញពីសេតវិមាន លោក Trump បានផ្តល់នូវជម្រើសការយកពន្ធទាប ប្រសិនបើពួកគេនាំយកផលិតកម្មទៅកាន់សហរដ្ឋអាមេរិក ហើយបានគំរាមយកពន្ធខ្ពស់ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ។

នៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) លោកបាននិយាយថា៖ «សាររបស់ខ្ញុំទៅកាន់គ្រប់ធុរកិច្ច នៅក្នុងពិភពលោក គឺសាមញ្ញណាស់។ ចូលមកបង្កើតផលិតផលរបស់អ្នក នៅអាមេរិក ហើយយើងនឹងផ្តល់ឲ្យអ្នកនូវកម្រិតពន្ធទាបបំផុតដែលដាក់ដោយប្រទេសណាមួយ នៅលើផែនដីនេះ»។

លោកបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែប្រសិនបើអ្នកមិនមកបង្កើតផលិតផលរបស់អ្នកនៅអាមេរិក ដែលជាការជ្រើសរើសរបស់អ្នក អ៊ីចឹងគឺងាយៗ អ្នកនឹងត្រូវបង់ពន្ធនាំចូល កម្រិតបង់ខុសៗគ្នា ប៉ុន្តែពន្ធខ្ពស់ ដែលនឹងនាំមកនូវទឹកប្រាក់រាប់រយពាន់លានដុល្លារ និងសូម្បីតែរាប់សែនកោដិដុល្លារចូលទៅក្នុងរតនាគាររបស់យើង ដើម្បីឲ្យយើងពង្រឹងសេដ្ឋកិច្ច និងទូទាត់បំណុល»។

គួរបញ្ជាក់ថា បើយោងតាមការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិក ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួននៃខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសច្រើនឡើងៗ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥,៣៩សែនកោដិដុល្លារ។ បំណុលជាតិរបស់សហរដ្ឋអាមេរិក មានចំនួនប្រហែល ៣៦សែនកោដិដុល្លារ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm