ប្រមុខ COP30៖ ការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ធ្វើឲ្យគោលដៅហិរញ្ញវត្ថុស្មុគស្មាញ

2025/01/24 08:32:55 pm        299

ប្រទេសប្រេស៊ីលមើលឃើញឱកាស ដើម្បីបង្កើនសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងកិច្ចពិភាក្សាហិរញ្ញវត្ថុអាកាសធាតុ នាពេលខាងមុខ។ នេះបើយោងតាមការអត្ថាធិប្បាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) ពីប្រមុខនៃកិច្ចប្រជុំកំពូលសកលស្ដីពីអាកាសធាតុ COP30 ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រជាជាតិអាមេរិកខាងត្បូង នៅចុងឆ្នាំនេះ។

ការអត្ថាធិប្បាយពីលោក Andre Correa do Lago កើតឡើងនៅពេលដែលមេដឹកនាំពិភពលោក កំពុងដោះស្រាយជាមួយនឹងការចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសរបស់សហរដ្ឋអាមេរិក ដែលបញ្ជាដោយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក គឺលោក Donald Trump។

លោក Correa do Lago បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Brasilia ថា ការចរចាទំនងជានឹង «ពិបាក» នៅក្នុងកិច្ចប្រជុំកំពូល COP30 បើប្រៀបធៀបទៅនឹងកិច្ចប្រជុំកាលពីឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិកបាន «ចូលរួម ក្នុងការមានគោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»។

ការរំពឹងទុកសម្រាប់ COP30 ដែលនឹងត្រូវរៀបចំនៅទីក្រុង Belem ក្នុងខែវិច្ឆិកា រួមមានការពិភាក្សាលើជម្លោះដ៏យូរអង្វែង ជុំវិញថា តើអ្នកណានឹងចំណាយសម្រាប់ប្រទេសក្រីក្រ ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ពួកគេទៅជាថាមពលស្អាត និងដោះស្រាយផលប៉ះពាល់ពីការឡើងកម្ដៅផែនដី។

អំឡុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន នៅប្រទេសអាសែប៊ៃហ្សង់ មានការខ្វែងគំនិតគ្នាយ៉ាងតានតឹង រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ វាបានបញ្ចប់ដោយការសន្យាពីប្រទេសអ្នកមាន ក្នុងការបរិច្ចាគ ៣០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៣៥ ដើម្បីជួយផ្តល់មូលនិធិដល់ការផ្លាស់ប្តូរទៅជាថាមពលស្អាត និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែការសន្យានេះគឺមានតែមួយចំណែកនៃទឹកប្រាក់ ១,៣សែនកោដិលានដុល្លារ ក្នុងមួយឆ្នាំដែលប្រទេសកំពុងអភិវឌ្ឍន៍ ទាមទារ។ លោក Correa do Lago បានកត់សម្គាល់ថា ប្រទេសអ្នកមានចង់កាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ពួកគេដែលលោកបានពិពណ៌នាថា ជា «កំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm