មេដឹកនាំថ្មីរបស់ស៊ីរី ងាកទៅរកច្បាប់ឥស្លាម ក្នុងកិច្ចប្រឹងប្រែងកសាងកម្លាំងនគរបាលឡើងវិញ

2025/01/24 09:23:50 pm        320

អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី កំពុងប្រើប្រាស់ការបង្រៀនបែបសាសនាឥស្លាម ដើម្បីបណ្តុះបណ្តាលកងកម្លាំងនគរបាលថ្មី ក្នុងសកម្មភាពមួយដែលមន្រ្តីបាននិយាយថាមានគោលបំណងដើម្បីបណ្តុះស្មារតីសីលធម៌ នៅក្នុងប្រឹងប្រែងបំពេញភាពទំនេរនៃសន្តិសុខ បន្ទាប់ពីរុះរើកងកម្លាំងសន្តិសុខដែលពុករលួយ និងឃោរឃៅរបស់អតីតប្រធានាធិបតីដែលត្រូវបណ្តេញចេញពីតំណែងលោក Bashar al-Assad។

ប្រភពជាន់ខ្ពស់ និងពាក្យស្នើសុំចូលធ្វើនគរបាលបានបង្ហាញថា អាជ្ញាធរទីក្រុងដាម៉ាស បានសាកសួរអ្នកដាក់ពាក្យពីជំនឿសាសនារបស់ពួកគេ និងផ្តោតលើច្បាប់ឥស្លាម សារៀ (Sharia) ក្នុងការបណ្តុះបណ្តាលខ្លី ដែលពួកគេផ្តល់ជូនអ្នកត្រូវជ្រើសរើសឱ្យធ្វើការ។

ការធានាស្ថិរភាព និងទទួលបានទំនុកចិត្តពីប្រជាជននៅទូទាំងស៊ីរី នឹងមានសារៈសំខាន់សម្រាប់ក្រុមឥស្លាមនិកាយស៊ុននី ដើម្បីពង្រឹងការគ្រប់គ្រងរបស់ពួកគេ។ ប៉ុន្តែអ្នកវិភាគក្នុងតំបន់ព្រមានថា ការដាក់សាសនាជាចំណុចកណ្តាលនៃនគរបាល ប្រថុយនឹងបង្កើតការប្រេះឆាថ្មីនៅក្នុងប្រទេសសម្បូរដោយភាពចម្រុះមួយនេះ បន្ទាប់ពី ១៣ឆ្នាំនៃសង្រ្គាមស៊ីវិល និងពិបាកផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលបរទេស។

មេដឹកនាំតាមជាក់ស្ដែងរបស់ស៊ីរី លោក Ahmed al-Sharaa បានធានាដល់មន្ត្រីលោកខាងលិច និងរដ្ឋាភិបាលមជ្ឈិមបូព៌ា ដែលព្រួយបារម្ភពីចលនាឥស្លាមនិយមផ្ទាល់ខ្លួនក្រុមលោក al-Sharaa ដោយនិយាយថា បក្សពួករបស់លោកបានលះបង់ទំនាក់ទំនងកាលពីមុនរបស់ខ្លួនជាមួយក្រុមអាល់កៃដា ហើយនឹងគ្រប់គ្រងដោយប្រកាន់ជំហរកណ្ដាល រួមទាំងការពារជនជាតិភាគតិចកាន់សាសនាផ្សេងគ្នា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        25
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        36
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm