យូនីសេហ្វ៖ ការសិក្សារបស់កុមារ ២៤២លាននាក់ ត្រូវបានរំខានដោយសារវិបត្តិអាកាសធាតុ ក្នុងឆ្នាំ២០២៤

2025/01/24 10:38:39 pm        37

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) បានរាយការណ៍ថា ស្ថានភាពអាកាសធាតុអាក្រក់ធ្ងន់ធ្ងរខ្លាំង បានរំខានដល់ការសិក្សារបស់កុមារប្រហែល ២៤២លាននាក់ នៅក្នុងប្រទេសចំនួន៨៥ ក្នុងឆ្នាំ២០២៤ ដែលប្រហែលជាមានម្នាក់ ក្នុងចំណោមសិស្សចំនួន ៧នាក់ ដោយបានរិះគន់នូវអ្វីដែលខ្លួនបាននិយាយថា ជា «ការមើលរំលង» ដល់ទិដ្ឋភាពនៃវិបត្តិអាកាសធាតុ។

របាយការណ៍បានបង្ហាញថា រលកកម្ដៅមានផលប៉ះពាល់ដ៏ខ្លាំងបំផុត ខណៈដែលនាយកប្រតិបត្តិរបស់អង្គការយូនីសេហ្វ (UNICEF) លោកស្រី Catherine Russell បានព្រមានថា កុមារ គឺ «ងាយរងគ្រោះ» ដោយសារស្ថានភាពអាកាសធាតុអាក្រក់ខ្លាំង។

លោកស្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពួកគេឡើងកម្ដៅលឿន ពួកគេបែកញើសតិច ហើយរាងកាយរបស់ពួកគេត្រជាក់យឺតជាងមនុស្សពេញវ័យ។ កុមារមិនអាចផ្តោតអារម្មណ៍ ក្នុងថ្នាក់រៀន ដែលមានកម្ដៅក្ដៅខ្លាំងឡើយ ហើយពួកគេមិនអាចទៅសាលារៀនបានទេ ប្រសិនបើផ្លូវត្រូវបានជន់លិច ឬប្រសិនបើសាលារៀនត្រូវរងការខូចខាតដោយសារទឹកជំនន់។

យ៉ាងណាក្ដី របាយការណ៍របស់អង្គការយូនីសេហ្វ បានបញ្ជាក់បន្ថែមថា ចំនួន ២៤២លាននាក់ គឺគ្រាន់តែជាតួលេខ «ប៉ាន់ប្រមាណក្នុងកម្រិតទាប» ប៉ុណ្ណោះ ដោយទទួលស្គាល់ពីការមានភាពចន្លោះ នៅក្នុងទិន្នន័យ។

សកម្មភាពរបស់មនុស្ស ក្នុងនោះរួមទាំងការដុតឥន្ធនៈហ្វូស៊ីលដែលមិនមានការរឹតបន្តឹង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានធ្វើឲ្យភពផែនដីឡើងកម្តៅ និងនាំឲ្យមានបម្រែបម្រួលអាកាសធាតុ។ សីតុណ្ហភាពជាមធ្យមរបស់ភពផេនដី បានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងឆ្នាំ២០២៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ដៅបានឡើងលើសកម្រិត ១,៥អង្សាសេជាបណ្តោះអាសន្នលើកដំបូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm