អគ្គរដ្ឋអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំតាលីបង់អាហ្វហ្គានីស្ថាន ជុំវិញការធ្វើទុក្ខបុកម្នេញលើស្ត្រី

2025/01/24 10:44:03 pm        56

អគ្គរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានស្នើសុំដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់តាលីបង់អាហ្វហ្គានីស្ថានចំនួនពីររូប ជុំវិញការគាបសង្កត់លើស្ត្រី។

លោក Karim Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានស្នើឲ្យក្រុមចៅក្រមអនុ  ម័តដីកាសម្រាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមគឺលោក Hibatullah Akhunzada និងប្រធានតុលាការកំពូលរបស់ប្រទេសអាហ្វហ្គានីស្ថានលោក Abdul Hakim Haqqani ដោយចោទប្រកាន់បុរសទាំងពីរនាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការធ្វើទុក្ខបុកម្នេញលើយេនឌ័រ។

លោក Khan បានបញ្ជាក់ថា៖«កម្មវិធីទាំងនេះ ទទួលស្គាល់ថា ស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា កំពុងប្រឈមមុខនឹងការបៀតបៀន ដែលមិនធ្លាប់មានពីមុនមក ហួសហេតុ និងកំពុងបន្តដោយក្រុមតាលីបង់»។

ចាប់តាំងពីពួកគេ បានគ្រប់គ្រងប្រទេសឡើងវិញ នៅឆ្នាំ ២០២១ ក្រុមតាលីបង់ បានរារាំងស្ត្រីពីការងារ កន្លែងសាធារណៈភាគច្រើន និងការអប់រំលើសពីថ្នាក់ទី៦។ កាលពីឆ្នាំមុន លោក Akhundzada បានហាមឃាត់អគារមិនឲ្យមានបង្អួចមើលទៅកន្លែង ដែលស្ត្រីអាចអង្គុយឬឈរបាន។

ក្រុមសិទ្ធិមនុស្ស សាទរចំពោះចំណាត់ការរបស់តុលាការ ICC ប្រឆាំងនឹងថ្នាក់ដឹកនាំតាលីបង់។

លោកស្រី Liz Evenson ប្រធានផ្នែកយុត្តិធម៌អន្តរជាតិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការរំលោភបំពានជាប្រព័ន្ធរបស់ពួកគេលើសិទ្ធិស្ត្រី និងកុមារី រួមទាំងការហាមប្រាមក្នុងការអប់រំ និងការគាបសង្កត់លើអ្នកដែលនិយាយទាមទារសិទ្ធិស្ត្រី បានកើនឡើង ជាមួយនឹង    និទណ្ឌភាពពេញលេញ។ ដោយមិនមានយុត្តិធម៌ជាក់ស្តែង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សំណើសុំដីកាចាប់ខ្លួននេះ ផ្តល់ផ្លូវសំខាន់មួយឈានទៅរកវិធានការនៃការទទួលខុសត្រូវ»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm