ស្លូវេនី ជំរុញឲ្យប្រទេសជាច្រើនទៀតធ្វើតាមការដឹកនាំរបស់ខ្លួន និងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេ ស្ទីន

2025/01/24 10:56:15 pm        48

រដ្ឋមន្ត្រីការបរទេសស្លូវេនី កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ និងឲ្យមានសន្តិភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកស្រី Tanja Fajon ក៏បានជំរុញឲ្យប្រទេសជាច្រើនទៀតដើរតាមគន្លងរបស់ប្រទេសខ្លួន ដោយទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋអធិបតេយ្យ និងឯករាជ្យ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ដកកងកម្លាំងចេញពីទឹកដីប៉ាឡេស្ទីន ដែលខ្លួនគ្រប់គ្រង អនុវត្តតាមច្បាប់អន្តរជាតិ និងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។ .

ការអំពាវនាវរបស់លោកស្រី ទៅកាន់សហគមន៍អន្តរជាតិ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការមួយ ដែលដឹកនាំដោយប្រទេសស្លូវេនី ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងខែនេះ រវាងសមាជិកក្រុមប្រឹក្សា និងអគ្គលេខាធិការ និងក្រុមអ្នកតំណាងផ្សេងទៀតនៃសម្ព័ន្ធអារ៉ាប់។

ក្នុងចំណោមសមាជិក១៩៣នៃអង្គការសហប្រជាជាតិ ១៤៦ ឥឡូវនេះទទួលស្គាល់ជាផ្លូវការនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន។ ប្រទេសស្លូវេនី បានក្លាយជាប្រទេសមួយក្នុងចំណោមពួកគេ នៅក្នុងខែមិថុនា បន្ទាប់ពីការបោះឆ្នោតដែលសមាជិកសភាចំនួន ៥២រូប បានបោះឆ្នោតគាំទ្រ និងគ្មានអ្នកណាជំទាស់ទេ។ ប្រទេសន័រវែស អេស្ប៉ាញ និងអៀរឡង់ បានទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីនដូចគ្នា កាលពីខែឧសភា។

លោកស្រី Fajon បាននិយាយថា៖«ខ្ញុំជំរុញឲ្យប្រទេសផ្សេងទៀតធ្វើតាមគំរូរបស់យើង និងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋអធិបតេយ្យ រដ្ឋឯករាជ្យ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនប៉ាឡេស្ទីន»។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm