ក្រសួងអប់រំ រក្សាគោលការណ៍អ្នកចេះគឺជាប់ ខណៈនៅសល់៥ថ្ងៃទៀត ការប្រឡងឌីប្លូមនឹងចូលមកដល់

2021/11/10 06:44:02 pm        386

ភ្នំពេញ ៖ ចាប់រាប់ត្រឹមថ្ងៃទី១០ ខែវិច្ឆិកាថ្ងៃនេះ នៅសល់ប្រមាណ៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងឌីប្លូម (ថ្នាក់ទី៩) នឹងចាប់ផ្តើមជាផ្លូវការហើយ ក្នុងនោះមន្ត្រីបានណែនាំឱ្យបេក្ខជនកុំភ័យ ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំ បើទោះគោលការណ៍អ្នកចេះគឺជាប់ដដែលបែបណាក្តី។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឲ្យដឹងថា នៅ​រាជធានី​ភ្នំពេញ ​ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងមានប្រមាណ ១៥ ៨៥៨នាក់  ហើយក៏មាន​បេក្ខជ​ននៅ​សាលា​ឯកជន​​មួយ​ចំនួនបានប្រឡងខ្លះៗហើយដែរ ​ហើយនៅថ្ងៃទី១៥ វិច្ឆិកា ដែលជាថ្ងៃ​ប្រឡង​ឌីប្លូបនេះមាន ៦៣មណ្ឌល ចែកជា ៦៦៤បន្ទប់ ហើយបើប្រៀបធៀបឆ្នាំ២០២០កន្លងទៅ ឃើញថា មានការ​ថយចុះ​ជាង​ឆ្នាំ​មុន​លើចំនួនបេក្ខជន ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង​ចំនួន ២១៥៣២នាក់ នៅរាជធានីភ្នំពេញ ហើយ​ការ​ថមថយ​នេះ ​អាចបណ្តាលមកពីបរិបទកូវីដ-១៩ខ្លះ និង​ដោយសារបេក្ខជនស្វ័យរិន​មាន​ចំនួន​តិច​ខ្លះផ​ងដែរ។

លោក បន្តថា ការប្រឡងនេះ លោកស្នើសូមឱ្យបេក្ខជន ​កុំមានការភិតភ័យ​ ប៉ុន្តែ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​សុខាភិបាល ​គឺ៣ការពារ និង៣កុំ ​បើទោះគោលការណ៍អ្នកចេះគឺជាប់ដដែលបែបណាក្តី។

គួរបញ្ជាក់ថា ការប្រឡងឌីប្លូមនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ចំណែកការប្រកាស​លទ្ធផល​ប្រឡង​ធ្វើនៅ ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ​ហើយ​ការប្រឡងឆ្នាំនេះ គឺនៅតាម​សាលារៀន​នីមួយៗ ជា​អ្នក​រៀប​ចំប្រឡងដោយខ្លួនឯង​ ប៉ុន្តែតម្រូវឱ្យមានអនុរក្ស ​និងមន្ត្រីក្រសួង​ មន្ត្រីនៃ​មន្ទីរ​តាម​ដាន​ការ​ប្រឡង​បន្ថែមផងដែរ៕

អត្ថបទ ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm