មន្ទីរពេទ្យ Bethesda ស្ថិតក្នុងទីក្រុង Goma មានអ្នករងរបួសដ៏ច្រើនលើសលប់កាលពីថ្ងៃព្រហស្បតិ៍ ពេលដែលគ្រោះថ្នាក់ពីការវាយប្រហាររបស់ក្រុមចលនា ២៣ ឧសភា(M23) ចេះតែបន្តកើនឡើង ក្នុងនោះជនរងគ្រោះ នាំគ្នារៀបរាប់ពីរឿងរ៉ាវរន្ធត់នៃការរស់រានរបស់ពួកគេ ។
បុគ្គលិកមន្ទីរពេទ្យ ប្រឹងប្រែងទប់ទល់លំហូរអ្នករងរបួស បង្កើតជាជម្រកសំពត់តង់សង្រ្គោះបន្ទាន់ជុំវិញបរិវេណមន្ទីរពេទ្យ ដើម្បីផ្តល់កន្លែងព្យាបាលដល់អ្នករងរបួស ។
អ្នកស្រី Jeannette Neema Matondo គឺជាអ្នករស់រានមួយរូប បានរៀបរាប់ពីវិធីដែលគ្រាប់បែកវាយប្រហារក្រុមរបស់គាត់ ពេលដែលពួកគេព្យាយាមរត់គេចចេញពីទីក្រុងឡោមព័ទ្ធ Mubambiro ។
អ្នកស្រីនិយាយថា អ្នករាល់គ្នានៅជុំវិញគាត់ បានស្លាប់អស់ហើយ គឺត្រូវកម្ទេចដូចជាសាច់ ។ អ្នកស្រី Matondo បានបាត់បង់កូន២នាក់ផងដែរនៅក្នុងការផ្ទុះគ្រាប់ ។
ក្រុម M23គឺជាក្រុមចុងក្រោយគេនៃក្រុមបះបោរដឹកនាំដោយក្រុមជនជាតិភាគតិច Tutsi ដែលបានក្រោកឈរប្រឆាំងកងកម្លាំងកុងហ្គោ ។
ក្រោយរឹបអូសបានទីក្រុង Minova កាលពីថ្ងៃអង្គារ ក្រុមយុទ្ធជន M23បានបន្តការវាយប្រហាររបស់ពួកគេចូលទៅក្នុងទីក្រុង Sake ស្ថិតនៅចម្ងាយប្រហែល ២០គ.មពីទីក្រុង Goma ។
រដ្ឋបាលក្នុងស្រុកមួយរូប និងជាប្រធានក្រុមសង្គមស៊ីវិល និយាយថា មាននូវការប៉ះទង្គិចគ្នាជាមួយកងទ័ពកុងហ្គោកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ។
ស្របពេលនោះដែរ ការព្រួយបារម្ភពីការមកដល់បន្ថែមទៀតរបស់ក្រុមឧទ្ទាម បានកើតមាននៅក្នុងចំណោមអ្នកស្រុករបស់នៅទីក្រុង Goma បង្ខំឲ្យម្ចាស់ហាងមួយចំនួនបិទអាជីវកម្មរបស់ពួកគេ ៕