សហជីពគ្រោងបើកការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាធីវ៉េតដល់កម្មកររោងចក្រ ដើម្បីលើកកម្ពស់ការយល់ដឹង

2025/01/25 05:52:28 pm        338

ក្នុងគោលបំណងលើកកម្ពស់វិស័យការងារ ក្រុមប្រឹក្សាជាតិសហជីព បានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការផ្សព្វផ្សាយកម្មវិធីគោលនិយោបាយអាទិភាពថ្មីរបស់រាជរដ្ឋាភិបាលទៅកាន់កម្មករនិយោជិត ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១,៥លាននាក់ ដើម្បីបព្រ្ជាបការយល់ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ដោយសារការមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១,៥លាន នេះ ក្រៅពីយុវជនដែលមកពីគ្រួសារក្រីក្រ និងមកពីគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលក៏តែងតែជំរុញលើកទឹកចិត្តដល់កម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែម និងបង្កើនជំនាញជាដើម ដើម្បីឲ្យកម្មករនិយោជិត កាន់តែទទួលបាននូវឱកាសការងារ និងប្រាក់ឈ្នួលកាន់តែខ្ពស់ជាងមុន។

លោក សំ សឿន បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ដែលកំពុងបំពេញការងារ សុំរកឱកាស និងឆ្លៀតពេលណាមួយដ៏សមគួរ ទៅទទួលការសិក្សាដោយឥតបង់ថ្លៃតាមរយៈកម្មវិធីដែលផ្តល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាបទពិសោធន៍ថ្មី ជាចំណេះជំនាញថ្មី ដើម្បីមានឱកាសនឹងទទួលបានប្រាក់ឈ្នួលកាន់តែសមរម្យ និងច្រើនជាងពេលបច្ចុប្បន្ន ហើយឱកាសការងារក៏កាន់តែសំបូរបែប។ លោកបន្ថែមថា ដោយឡែក អ្នកវិនិយោគក៏អាចសម្លឹងឃើញថា ប្រទេសកម្ពុជាក៏មានធនធានមនុស្ស និងមានកម្មករនិយោជិតដែលមានជំនាញច្រើន ហើយគាត់នឹងពិចារណាដាក់ទុនដើម្បីវិនិយោគនៅកម្ពុជាកាន់តែច្រើន និងឆាប់រហ័ស។

ជុំវិញការបណ្តុះបណ្តាលជំនាញខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ឱ្យសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាលនាថ្ងៃអនាគត គឺដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។

គិតរហូតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានសិស្សចូលរៀនសរុបចំនួនជាង ១៥ម៉ឺននាក់។ រីឯកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែនាក់ មានសិស្សចុះឈ្មោះចូលរៀនចំនួនជាង ៨ម៉ឺននាក់ និងសិស្សកំពុងសិក្សាចំនួនជាង ៤ម៉ឺននាក់នៅក្នុងថា្នក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm