អាជីវករលក់ជី និងថ្នាំកសិកម្មនៅបន្ទាយមានជ័យ​ថា​ ការផ្សព្វផ្សាយអវិជ្ជមានទាក់ទងវិស័យកសិកម្មមិនបានជួយដល់ប្រជាកសិករនោះទេ

2025/01/25 06:10:50 pm        219

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ អាជីវករលក់ជី​ និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ​ បានស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមាន​ផ្សេងៗ ទាក់ទងនឹងវិស័យកសិកម្ម មិនបានជួយដល់កសិករនោះទេ​ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះ​លឿនទៅវិញ​។

សូមជម្រាបជូនថា​ ​ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងឯកឧត្តម ប្រាក់ ដាវីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង ១០០នាក់ នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងគ្រប់តួអង្គពាក់ព័ន្ធ​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ​ រួមទាំងការបូមទឹកជួយសង្គ្រោះ​ ការជួយរកទីផ្សារ​ និងការរក្សាលំនឹងថ្លៃកសិផល​ផងដែរ។

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ មានប្រសាសន៍ថា​ បងប្អូនអាជីវករជី​ និងថ្នាំកសិកម្ម​ទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង​ និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មុននឹងក្លាយជាអាជីវករស្របច្បាប់​។ ដូច្នេះ​ បងប្អូនអាជីវករ​គឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ​ មន្ទីរកសិកម្ម​ និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់​ និងលក់ចែកចាយជី​ និងថ្នាំកសិកម្ម​ដល់កសិករ​។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន​ និងមាន​ប្រយោជន៍​ដល់កសិករ​ ពិតជាមានសារ:សំខាន់ណាស់​ ជាពិសេស​ ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ ផ្សារភ្ជាប់នឹងទីផ្សារ​ និងទទួល​បានប្រាក់ចំណេញ។

តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ​ ឬការតវ៉ាទាមទារនានា​ គឺមិនបានជួយឱ្យតម្លៃកេីនឡេីង​ទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ​ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែម​ទៀត​មុននឹងចុះទិញ​ ដែលនាំឱ្យខាតបង់ផល​ប្រយោជន៍កសិករ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ​ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី​ និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ​ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព​ និងបរិស្ថាន​ និងលក់ចែកចាយតែផលិតផលស្របច្បាប់​ និងមាន​បញ្ជីការត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ​ ក្នុងការទប់ស្កាត់ចរាចរណ៍ជី​ និងថ្នាំខុសច្បាប់ផងដែរ។

ម្ចាស់ដេប៉ូជី​ និងថ្នាំកសិកម្មទាំងអស់រីករាយនឹងទទួលបានព័ត៌មាន​ និងចំណេះដឹងថ្មីៗ​ល្អៗ​ពីកិច្ចសំណេះសំណាលនេះ​ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm