រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមករា ពីទីក្រុងដាម៉ាសថា ប្រទេសរបស់ទ្រង់ បានចូលរួមក្នុងកិច្ចសន្ទនាដ៏សកម្មមួយ ជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីជួយលុបចោលទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់ទៅលើប្រទេសស៊ីរី។
«យើងកំពុងធ្វើការ ដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីផ្តើម ជាមួយសហគមន៍អន្តរជាតិ ព្រោះតែឧបសគ្គដ៏ចម្បងមួយក្នុងចំណោមឧបសគ្គជាច្រើន ហើយអ្នកបាននិយាយពីវានៅក្នុងសំណួររបស់អ្នកទៅកាន់រដ្ឋមន្ត្រី គឺការដាក់ទណ្ឌកម្ម ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីលុបចោលទណ្ឌកម្មតាមរបៀបដែលអនុញ្ញាតឲ្យមានលំហូរនៃការវិនិយោគ និងលំហូរនៃធនធាន ចូលទៅក្នុងប្រទេសស៊ីរី»។
លោក Al-Saud ដែលបានទៅដល់ប្រទេសស៊ីរី បានជួបជាមួយមេដឹកនាំរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa។