កសិករប្រទេសក្រិក ចេញតវ៉ា ជុំវិញតម្លៃផលិតខ្ពស់ និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ

2025/01/25 06:22:55 pm        56

 កសិករនៅប្រទេសក្រិកដែលបានចេញតវ៉ា កំពុងតែទប់ទល់ជាមួយតម្លៃផលិតខ្ពស់ និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានមកប្រមូលផ្តុំគ្នានៅផ្លូវជាតិរបស់ប្រទេសដោយមានត្រាក់ទ័ររាប់រយគ្រឿង កាលពីថ្ងៃសុក្រ ទី២៤ ខែមករា នៅជិតទីក្រុង Karditsa ភាគខាងជើង ដោយគំរាមបិទផ្លូវធំៗ តភ្ជាប់ភាគខាងជើងទៅភាគខាងត្បូងប្រទេស។

ដំណាំរបស់ប្រទេសក្រិក មានប្រេងអូលីវ និងកប្បាស បានរងការវាយប្រហារដោយសីតុណ្ហភាពកើនឡើងខ្ពស់ ទឹកជំនន់ និងចំហេះព្រៃក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាគំរូជាក់ស្តែងនៃអាកាសធាតុក្តៅខ្លាំង ដែលអ្នកវិទ្យាសាស្ត្រផ្សារបានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលធាតុ ដែលបានជះឥទ្ធិពលដល់ការដាំដុះនៅទូទាំងអឺរ៉ុបភាគខាងត្បូង។

កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីរបស់ប្រទេសក្រិក លោក Kyriakos Mitsotakis បានផ្តល់ឱ្យកសិករនូវដោះស្រាយប្រាក់កម្ចីពុំបានទូទាត់វិញរាប់ពាន់លានដុល្លារដើម្បីជួយដល់វិស័យនេះ ដែលនឹងផ្តល់ប្រយោជន៍ដល់កសិករប្រមាណ២១.០០០នាក់។ លោក ក៏បានសន្យាថានឹងធ្វើកំណែទម្រង់ប្រព័ន្ធផ្តល់សំណងដល់កសិករនៅពេលដែលការចិញ្ចឹមសត្វ និងដំណាំរបស់ពួកគេ រងការខូចខាតដោយគ្រោះធម្មជាតិ។

ប្រទេសសក្រិក ក៏បានផ្តល់ការបន្ថយការបង់ពន្ធលើប្រេងម៉ាស៊ូតសម្រាប់ធ្វើកសិកម្ម និងកាត់ពន្ធលក់ដូរសម្រាប់ការទិញជី និងគ្រឿងចក្រ។ ប្រទេសនេះ បានចំណាយប្រាក់រាប់លានអឺរ៉ូ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់សំណងដល់កសិករសម្រាប់ដំណាំដែលខាតបង់ដោយសារទឹកជំនន់ដ៏មហន្តរាយ ឬកង្វះទឹកភ្លៀង។

ប៉ុន្តែកសិករដែលបានចាប់ផ្តើមការតវ៉ា និយាយថា វិធានការនេះមិនគ្រប់គ្រាន់ទេក្នុងពេលមានការកើនឡើងការចំណាយលើការផលិត រួមទាំងថាមពល និងការប្រកួតប្រជែងពីផលិតផលនាំចូល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm