ក្រសួងមុខងារសាធារណៈ និងKOICA សហការគ្នាពង្រឹងទំនាក់ទំនងកម្ពុជា-កូរ៉េ តាមរយៈ​ការអនុវត្ត​គម្រោង«ការពង្រឹងសមត្ថភាព​របស់សាលាភូមិន្ទរដ្ឋបាល​សម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»

2025/01/25 06:30:44 pm        126

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (KOICA) ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង​ស្តីពី«ការពង្រឹងសមត្ថភាព​របស់សាលាភូមិន្ទរដ្ឋបាល​សម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»។

កិច្ចប្រជុំនេះបានចាប់ផ្ដើមដោយមតិស្វាគមន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីវិធានការគន្លឹះសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ បន្ទាប់មកទៀត លោកស្រីនាយិកាស្តីទី (KOICA) បានធ្វើមតិដោយសង្ខេបអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងនោះដែរលោកស្រីរំលេចអំពីសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត ដើម្បីចាប់ផ្តើមគម្រោង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាល។

នៅក្នុងកិច្ចប្រជុំដដែលនេះ អ្នកជំនាញការកូរ៉េ ​ក៏បានធ្វើបទបង្ហាញ​សង្ខេបអំពី​លទ្ធផល​នៃការចុះ​ធ្វើទស្សន​កិច្ចសិក្សា​ស៊ីជម្រៅ ដើម្បីឈានទៅដល់ការអនុវត្តគម្រោង។ តាមរយៈបទបង្ហាញនេះ អ្នកជំនាញការកូរ៉េ បានបង្ហាញយ៉ាងលំអិត ទៅលើកិច្ចការនីមួយៗ ដែលភាគីទាំងពីរត្រូវអនុវត្ត ផ្អែកតាមលទ្ធផលជាក់ស្តែង។ ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។

ក្រោយពីការបានស្តាប់ការធ្វើបទបង្ហាញរបស់អ្នកជំនាញការកូរ៉េ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ ដែលបានដើរតួនាទីក្នុងនាមជាប្រតិបត្តិករក្រោមស្មារតី នៃទិសដៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយឯកភាពចំពោះទិសដៅ នៃការអនុវត្តគម្រោង ដែលកើតចេញពីលទ្ធផលនៃការសិក្សាស៊ីជម្រៅលើគម្រោង ព្រមទាំងជឿជាក់ថា កិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ នឹងនាំមកនូវលទ្ធផលល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេសចូលរួមលើកកម្ពស់វិស័យមុខងារសាធារណៈ និងអភិបាលកិច្ចនៅកម្ពុជាកាន់តែប្រសើរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm