មន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជួបជុំគ្នាដើម្បីពិភាក្សាទៅលើស្ថានភាព និងទិន្នន័យមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពរបស់ខេត្តនីមួយៗ

2025/01/25 07:21:36 pm        207

ក្នុងគោលបំណងឆ្ពោះទៅកាន់ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពនៅទូទាំងប្រទេស ឱ្យបានគ្រប់ចំនួនតាមការកំណត់ជាអប្បរមា ក្រសួងមុខងារសាធារណៈ បានអញ្ជើញប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស មកជួបជុំពិភាក្សា នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ បានរាយការណ៍ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យមួយចំនួន ទៅតាមស្ថានភាពតម្រូវការរួមមាន៖ ១).រាយការណ៍ចំនួនមន្ត្រីដែលកំពុងបម្រើការក្នុងមណ្ឌលសុខភាពជាក់ស្តែង ២).ផ្ទៀងផ្ទាត់ចំនួនមន្ត្រីក្របខណ្ឌក្នុងប្រព័ន្ធ និងចំនួនក្នុងស្វ័យប្រកាស ៣).ពិនិត្យទិន្នន័យតម្រូវការមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបង្គ្រប់ចំនួនកំណត់ និង ៤).ពិនិត្យលើមុខតំណែង និងកម្រិតបណ្តុះបណ្តាលសម្រាប់ការជ្រើសរើស។

ក្រោយពីបានស្តាប់ការរាយការណ៍ និងការចូលរួមមតិយោបល់ជាធាតុចូលយ៉ាងច្រើនពីប្រធានមន្ទីរទូទាំងប្រទេសរួចរាល់ ឯកឧត្តមអគ្គនាយក ប្រធានអង្គប្រជុំ បានកំណត់ការងារបន្តទៀតចំនួន៣ រួមមាន៖ ១).រៀបចំលើកបញ្ហាលើសមន្ត្រីក្នុងមណ្ឌលសុខភាព និងមណ្ឌលសុខភាពដែលមិនដំណើរការជូនថ្នាក់ដឹកនាំពិនិត្យពិភាក្សា ២).រៀបចំលិខិតណែនាំទៅរដ្ឋបាលរាជធានី ខេត្ត សុំផ្អាកការផ្ទេរមន្ត្រីសុខាភិបាល និង ៣).ស្នើឱ្យមន្ទីររៀបចំរបាយការណ៍ជាក់ស្តែងជូនរដ្ឋបាលរាជធានី ខេត្ត ជ្រាបជាដំណឹង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm