ក្រុមហ៊ុនឯកជនជាង៩ពាន់ក្រុមហ៊ុន បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលតែមួយ

2021/11/10 07:31:56 pm        351

​ភ្នំពេញ ៖ ​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ទទួលបានការចុះបញ្ជីជាផ្លូវការនៃក្រុមហ៊ុនឯកជន បានចំនួនជាង ៩ពាន់សំណើរ និងកំពុងពិនិត្យលើក្រុមហ៊ុនអាជីវកម្មចំនួនជាង ៩០០សំណើរផ្សេងទៀត ស្ថិតក្នុងការពិនិត្យសម្រាប់ចុះបញ្ជីជាផ្លូវការ។

យោងតាមរបាយការណ៍មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល​អនុវត្តការ​ចុះ​បញ្ជី​​អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ ក្នុងនោះបាន អនុម័តការ​ចុះ​បញ្ជីប្រកបដោយជោគជ័យ ​មានចំនួនប្រមាណ ​៩ ២២៩ សំណើរ ​និងកំពុងត្រួតពិនិត្យ ​មានចំនួន ៩៨៦សំណើរ។

ចំណែកចំនួននាមករណ៍ដែលបានបម្រុងទុក មានក្រុមហ៊ុន អាជីវកម្មប្រមាណជាង ៧ ពាន់សំណើរ និង​កំពុងពិនិត្យបន្ថែមជិត ៣០០ ​សំណើរផ្សេងទៀត ពោលគឺការចុះបញ្ជីតាមថ្នាលអាជីវកម្មតាម​ថ្នាល​បច្ចេកវិទ្យាព័ត៌មានតែមួយ ​បើគិតជា​មធ្យមបាន​អនុម័ត​ ជាផ្លូវការប្រមាណ ៨ សំណើរ ក្នុងមួយថ្ងៃៗ ។

ពាក់ព័ន្ធក្រសួង-ស្ថាប័នដែលបានអនុវត្តចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខាងលើរួមមាន ៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ចំពោះភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យរួមមាន ៖ អាហរ័ណនីហរ័ណ ទិញលក់​ជួសជុល​យានយន្ត ​និងទោចក្រ​យាន​យន្ត​គ្រប់ប្រភេទ​មានជាង ​៣៨%, ​សកម្មភាព​អចលនវត្ថុជាង ១០%, កម្មន្តសាលជាង ៨%, សកម្មភាពសេវាកម្ម ​ស្នាក់នៅ​ និង​អាហារ​ជាង ៨%, សកម្មភាព​វិជ្ជាជីវៈវិទ្យាសាស្រ្ត ​និង​បច្ចេកទេសជាង ​៧%, និង​វិស័យផ្សេងៗ​ទៀតជាង ២៧% ផងដែរ ។

ដោយឡែកទំហំ​វិនិយោគតាមវិស័យ​ ក្នុងនោះ​សម្រាប់​ការ​សាងសង់​មានជាង ២៧%, សកម្មភាព​អចលន​វត្ថុជាង ១៥%, អាហរ័ណ​ នីហរ័ណ​ទិញ ​លក់ជួសជុលយានយន្ត និងទោចក្រ​យានយន្ត​គ្រប់ប្រភេទ​ជាង ១៥%, កម្មន្តសាលជិត ១៤%, សកម្មភាព​ហិរញ្ញវត្ថុ ​និងធានារ៉ាប់រង ជិត ៩%, និងវិស័យផ្សេងទៀតជាង១៩%។

ក្រៅពីការ​អនុវត្តចុះបញ្ជី​ស្ថាប័ន​ខាងលើ, រាជ​រដ្ឋាភិបាល​បាន​បន្តអនុវត្តចុះបញ្ជី​អាជីវកម្មតាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន ​ដំណាក់​កាលទី២ ​ទៅ​តាមប្រភេទ​នៃសកម្មភាពអាជីវកម្ម ដោយមាន​ការ​ចូលរួម​ពីក្រសួង-ស្ថាប័នចំនួន៤ ​បន្ថែមទៀតរួមមាន ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ និង​និយ័តករ​អាជីវកម្ម​អចលនវត្ថុ ​និង​បញ្ចាំ​នៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែនធនាគារ​ គឺអនុវត្តការ​ចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ ចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ កន្លងមក។

សូមបញ្ជាក់ថា ក្នុងរយៈវគ្គទីមួយ ​ការ​អនុវត្តចុះបញ្ជីតាម​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ​ទទួល​បាន​ចំនួនពាក្យ​ស្នើសុំសរុបជិត ​៧ ០០០ សំណើ, ក្នុងនោះ​បាន​អនុម័តមានជាង ៦ ០០០​ សំណើរ,​ បើគិត​ជា​ទំហំ​ទុនវិនយោគ​មាន​ចំនួនជាង ២ ៦០០ លាន​ដុល្លារ​អាមេរិក៕

អត្ថបទ ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm