អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបូមទឹកដាក់ស្រូវប្រាំងជូនពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល

2025/01/26 08:50:20 pm        154

កណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យស្ថានភាពម៉ាស៊ីនបូមទឹកចំនួន ២ទីតាំងដែលឧបត្ថម្ភ​ដោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កណ្តាលសម្រាប់ស្រោចស្រព ដំណាំស្រូវប្រាំង​របស់ប្រជាពលរដ្ឋក្នុងស្រុកមុខកំពូល ចំនួន២ឃុំ ស្មើនឹង៤៨០ហិតារួមមាន៖ ទីតាំងរកាកោងទី១ មានចំនួន១៨០ ហិតា ស្ថិតនៅចំណុចបឹងត្រាំសសរ ទីតាំងរកាកោងទី២ ស្ថិតនៅចំណុចព្រែកគោហ៊េ មានចំនួន ៣០០ហិតា។

ក្នុងឱកាសនោះឯកឧត្តម ខុន សេរីរដ្ឋា បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់អស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកដល់ប្រជាកសិករ។ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ខិតខំរកដំណោះ ស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យ​អស់លទ្ធភាព​នឹងត្រូវគិតគូរចាំបាច់បំផុតលើការរក្សាទឹកទុកព្រោះរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយរយៈពេលវែង។

ឯកឧត្តម អភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរស្រុកឃុំ ណែនាំដល់ប្រជាកសិករ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់ព្រោះខណៈនាពេលខាងមុខ អាចនឹងប្រឈមនឹងបញ្ហាខ្វះខាតទឹក។

ឯកឧត្តម បានថ្លែងទៀតថា ការធ្វើស្រែ ត្រូវការស្រូវពូជ និងទឹក បើមានស្រូវពូជខ្វះទឹក ឬមានតែទឹកខ្វះស្រូវពូជ ក៏យើងមិនអាចដំណើរការទៅបានដែរ នេះជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តតួនាទីភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើរាស្ត្រ មិនត្រូវសម្ងំស្ងៀម ពេលប្រជាពលរដ្ឋជួបបញ្ហានោះឡើយ។

ឯកឧត្តម ក៏សូមកោតសរសើរ ចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងយ៉ាង​សស្រាក់ស្រាំ ក្នុងការធ្វើស្រែប្រាំងស្ទើរតែគ្មានដីទំនេរ។ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm