គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម

2025/01/26 10:08:51 pm        569

ព្រះសីហនុ៖ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សាក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ បញ្ចប់យ៉ាងរលូន និងសន្តិសុខស្ងប់ស្ងាត់ ខណៈគណបក្សនយោបាយចំនួន៤ ​ចុះបញ្ជីចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា​ទទួលបានសំឡេងគាំទ្រជាងគេ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានដំណើរការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលមានគណបក្សនយោបាយ​ចំនួន៤ ចូលរួមប្រកួតប្រជែងសម្រាប់មុខតំណែងក្រុមប្រឹក្សាក្រុងចំនួន១៣អាសនៈ ដោយ​អង្គបោះឆ្នោត​មានចំនួន៣១រូប ជាសមាជិកក្រុមប្រឹក្សាឃុំក្នុងមុខតំណែង។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ មានការអញ្ជើញ​ចុះពិនិត្យពីឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប, ភ្នាក់ងារគណបក្សនយោបាយ, អ្នកសង្កេតការណ៍​ជាតិ។ បន្ទាប់ពីដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានបញ្ចប់ជាមួយការទទួល​យកបានពីគ្រប់​ភាគី​ពាក់ព័ន្ធ បង្ហាញថា ក្នុងគណបក្សនយោបាយទាំង៤ ដែលចុះបញ្ជីចូលរួម​ប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ និងគណបក្សកម្លាំងជាតិ គឺគណបក្សប្រជាជនកម្ពុជា​ ទទួលបានសំឡេងគាំទ្រច្រើនជាង។

ឯកឧត្តម ហង្ស ពុទ្ធា វាយតម្លៃខ្ពស់ចំពោះតួនាទី និ​ងភារកិច្ចទាំងមន្រ្តីរៀបចំការបោះឆ្នោត អាជ្ញាធរ និង សមត្ថកិច្ច សហការគ្នាយ៉ាងល្អដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សំដៅធានាឱ្យដំណើរការបោះឆ្នោត ​និងអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតប្រកបការពេញចិត្ត និងគ្មានការបង្ខិតបង្ខំ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចកាត់​ឃុំចំនួន៥ រួមមាន ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម ​និងឃុំអូរជ្រៅ ក្លាយ​ជាភូមិសាស្រ្តក្រុងទី៣ បួករួមទាំង ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។

ចំពោះតួនាទី ​និងភារកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ ត្រូវបង្កើត ជំរុញ​ និងធ្វើឱ្យមានចីរភាព ជាពិសេសក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm