ការ​បន្ត​បង្ក​ជម្លោះ​របស់​ក្រុម​ឧទ្ទាម Tigray ចាប់ផ្ដើម​ប៉ះពាល់​ដល់​ពលរដ្ឋ​សាមញ្ញ​អេ​ត្យូ​ពី

2021/11/10 07:33:30 pm        373

​អេ​ត្យូ​ពី៖ នៅ​រដ្ឋធានី Addis Ababa របស់​ប្រទេស​អេ​ត្យូ​ពី ក្រុម​អ្នកស្រុក​បាន​រៀបរាប់​អំពី​ទុក្ខ​ព្រួយ​របស់​ពួកគេ ខណៈ​ដែល​បេសកជន​របស់​សហភាព​អាហ្វ្រិក​សម្រាប់​ឧបទ្វីប​អាហ្វ្រិក Horn of Africa បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា នៅសល់​ពេល​តិចតួច​ណាស់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភាគ​ខាងជើង​ប្រទេស​អេ​ត្យូ​ពី ដែល​បាន​យ៉ាប់យ៉ឺន​ខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។

​វា​បាន​កើតឡើង​ស្រប​ពេល​ដែល​មាន​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ឡើង ​ពី​សំណាក់​កងកម្លាំងឧទ្ទាម​Tigray ប្រឆាំង​នឹង​រដ្ឋាភិបាល​។​ ​មាន​សញ្ញា​នៃ​វិបត្តិ​កាន់តែ​ជ្រៅ​ឡើង​ដែល​កំពុង​ប៉ះពាល់​ ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​ផង​ដែរ​។ ​សាលារៀន​ត្រូវ​បាន​បិទ​ដោយសារតែ​សង្គ្រាម ហើយ​ជំងឺ​រាតត្បាត​សកល​កំពុង​ធ្វើ​ឱ្យ​ក្លាយ​ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​មនុស្ស​គ្រប់គ្នា​។​ ​មាន​ភាព​តានតឹង​កើន​ឡើង​ហើយ​មនុស្ស​កំពុង​តស៊ូ​ដើម្បី​បញ្ចប់​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​សម័យ​សង្គ្រាម​នេះ​។​ ​យុវជន​ត្រូវ​បាន​ជំរុញ​ឱ្យ​ចូល​បម្រើកងទ័ព និង​ប្រយុទ្ធ​ក្នុង​សមរភូមិ​។ ការ​ប្រមូល​ផ្តុំ​គ្នា​ជា​រៀងរាល់​សប្ដាហ៍​ ដែល​អំពាវនាវ​ឱ្យ​ក្រុម​អ្នកស្ម័គ្រចិត្ត​ក្រោក​ឡើង​លើក​អាវុធ​ប្រយុទ្ធ​កំពុង​កើន​ឡើង​។ ប៉ុន្តែយុវជន​ជាច្រើន​មានការ​ព្រួយបារម្ភ​ចំពោះ​ខ្លួនឯង និង​ប្រទេស​របស់​ពួកគេ​។​

​សាលារៀន​ជាច្រើន​ត្រូវបាន​បិទ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល និង​សង្គ្រាម​ផង​ដែរ ប៉ុន្តែ​កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាននិយាយ​ថា ការ​ប្រឡង​ថ្នាក់​ជាតិ​នឹង​បន្ត​ឡើងវិញ បន្ទាប់ពីពន្យារពេល​អស់​រយៈពេល ៤​ខែ​កន្លងមក​។​ ​ប៉ុន្តែ​សិស្ស​ជាច្រើន​នៅ​ក្នុង​តំបន់ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​តំបន់ Tigray និង Amhara នឹង​មិន​អាច​អង្គុយ​ប្រឡង​បានទេដោយសារ​បញ្ហា​អសន្តិសុខ​។ សាលារៀន​ជាច្រើន​នៅ​ក្នុង និង​ជុំវិញ​តំបន់​ជម្លោះ​បាន​ក្លាយ​ជា​ជម្រក​សម្រាប់​មនុស្ស​ចំនួន ១.៧លាន​នាក់​ដែល​កំពុង​ជម្លៀសពី​ការ​វាយ​ប្រយុទ្ធ​គ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm