ក្រសួងទេសចរណ៍ និង ស.ស.យ.ក អនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលទ្រទ្រង់​ការងើប​ឡើងវិញ នៃវិស័យទេសចរណ៍

2021/11/10 07:54:21 pm        366

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ បាន​ប្រកាស​ដាក់​ប្រើប្រាស់​អនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្ម ​ឌីជីថល ក្នុង​វិស័យទេសចរណ៍កម្ពុជា អម​ជាមួយ​ការ​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាមផងដែរ។

ក្នុង​ពិធីប្រកាស​ដាក់​ប្រើប្រាស់នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ថ្លែងថា បច្ចុប្បន្ន ​អក្ខរកម្ម​ឌីជីថល កំពុងមានតម្រូវការចាំបាច់ដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញ ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តាមវគ្គ​បណ្តុះ​បណ្តាល​អក្ខរកម្មឌីជីថល ​ជូន​យុវជន​ទូទៅ​ បុគ្គលិកឯកជន​ ម្ចាស់អាជីវកម្មក្នុងវិស័យ​ទេសចរណ៍ ក៏ដូចជា​សម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ​ និង​ថ្នាក់​ក្រោមជាតិ​ អោយ​មាន​ជំនាញនេះ នឹងជួយ​ទ្រទ្រង់​ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ និងធានាបានឧត្តមភាពប្រកួត​ប្រជែង​នៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា បំរើ​ដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន ​និងទៅអនាគត ស្របតាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​នៃ​រដ្ឋសភាព​ និងក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែងថា ដើម្បីចូលរួម​ជម្រុញចលនាទេសចរណ៍ ​និង​ការផ្តល់​សេវាទេសចរណ៍នៅកម្ពុជា មានភាព​ល្អប្រសើរ​និងមានភាពទាក់ទាញថែមទៀត គឺយើង​ពឹងផ្អែកខ្លាំង​ នឹង​ការ​សម្របខ្លួន ដោយ​បំផុស​ចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច ​ត្រូវស្រូប​យក​ និង​សម្រប​ខ្លួន ទៅ​នឹងបច្ចេកវិទ្យាថ្មីៗ​ តាមរយៈចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម ​និងអាចស្វែងរកធនធានបន្ថែម​ ដែល​មាន​នៅ​លើ​អ៊ីនធឺណិត។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ដើម្បីទទួលបានធនធាន​ជំនាញឌីជីថលក្នុងវិស័យទេសចរណ៍នេះ គឺ​យើង​ត្រូវ​បន្ត​ពង្រឹង​ការ​បណ្តុះ​បណ្តាលផ្នែកវិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា ចាប់ពីការសិក្សា​នៅ​កម្រិត​មូលដ្ឋាន មធ្យម​សិក្សាទុតិយភូមិ, និង​បន្ត​ពង្រឹង​កិច្ចសហការរវាងស្ថាប័នរដ្ឋ ​ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ​ទាំងសាលាចំណេះទូទៅ​ សាលាវិជ្ជាជីវៈ ​និង​សាកលវិទ្យាល័យ ដើម្បី​បញ្ចូល​ការអប់រំ​ផ្នែកបច្ចេកវិទ្យា​ និងវិទ្យាសាស្ត្រ ​នៅក្នុងការបណ្តុះបណ្តាល ​ការតម្រង់ទិស និង​ការ​ពង្រឹងសមត្ថភាព។

បើតាមឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា៤.០ ថ្លែងថា មកដល់​បច្ចុប្បន្ននេះ ​បានបណ្តុះ​បណ្តាល​អក្ខរកម្ម​ឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ជូន​យុវជនបានចំនួនប្រមាណជា៤០០០នាក់ លើ​មុខ​វិជ្ជាជាង ៤៧ ហើយបច្ចុប្បន្នយើង​ក៏កំពុង​បន្តការ​បណ្តុះ​បណ្តាល​យុវជនផ្សេងៗជាច្រើនទៀត៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm