សេតវិមាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ លីបង់-អ៊ីស្រាអែល បានបន្តដល់ថ្ងៃទី១៨ខែកុម្ភៈ

2025/01/27 04:04:39 pm        246

សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យ២៦ ខែមករា ថាកិច្ចព្រមព្រៀងរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ត្រូវបានបន្តរហូតដល់ថ្ងៃទី ១៨ កុម្ភៈ ខណៈអ៊ីស្រាអែល បានខកខានពេលវេលាកំណត់ក្នុងការដកទ័ពចេញ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ការរៀបចំរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ដែលត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ។

សេតវិមានរបស់លោក Donald Trump ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងចរចាជាមួយអ៊ីស្រាអែល និងលីបង់ សម្រាប់ការវិលត្រឡប់អ្នកទោសលីបង់ ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល ដែលនាំមកនូវការប្រយុទ្ធគ្នាស្របគ្នានឹងនៅដែនដីហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់ប្រទេសលីបង់។

សេចក្តីថ្លែងការណ៍នេះមិនបាននិយាយច្បាស់ពីបទឈប់បាញ់ដែលកាន់តែមានការសង្ស័យ ខណៈកងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស២២ នាក់កាលពីថ្ងៃអាទិត្យ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសលីបង់។ 

សេតវិមានក៏មិនបាននិយាយសំដៅទៅបារាំងដែលធ្វើការជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ដើម្បីឈានដល់បទឈប់បាញ់នៅថ្ងៃទី ២៧ ខែវិច្ឆិកាដែរ។

កិច្ចព្រមព្រៀងនេះបានបញ្ចប់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅលីបង់ប្រឆាំងនឹងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ នៅក្រោមកិច្ចព្រមព្រៀងរយៈពេល ៦០ ថ្ងៃ កងទ័ពលីបង់ត្រូវដាក់ពង្រាយជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូង នៅពេលកងទ័ពអ៊ីស្រាអែលដកខ្លួនចេញ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        1
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm