CPP៖ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា​ត្រូវបានការពារ​យ៉ាងរឹងមាំ​រួមទាំង​គោរព​សិទ្ធិ​សេរីភាព​គ្រប់យ៉ាងរបស់ពលរដ្ឋ

2025/01/27 05:19:45 pm        296

នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សដ៏ធំជាងគេនៅកម្ពុជានោះ បានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបាន​ធានា​ដល់​ការ​ពង្រឹង​សន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងការ​គោរព​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​របស់​ប្រជាពលរដ្ឋជា ដើមនោះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិ​ទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥នេះ បានលើកឡើងថា អង្គសន្និបាត​បាន​កត់​សម្គាល់​ប្រកប​ដោយ​មោទន​ភាព​ចំពោះ​សភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង​ការ​រស់នៅដ៏សុខសាន្ត របស់ប្រជាជនកម្ពុជានៅក្រោមម្លប់នៃសន្តិភាព។

នៅក្នុងអំឡុងពេលនោះ ទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ នីតិកាល​នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញ​បេសក​កម្ម​ដ៏​ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនដោយជោគជ័យ ក្នុងការដឹកនាំ​អនុវត្ត​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សង្ឃឹម និងការជឿជាក់របស់ប្រជា ជន។ ជាក់ស្តែង«សន្តិភាព សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​មាន​ភាព​រឹងមាំ ព្រមជាមួយនឹងការធានា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញ​វត្ថុ​សាធារណៈ និងស្ថិរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះទំនាក់ទំនងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា កាន់តែមានតម្រូវការ និង​ពង្រីក​ឡើង»។

តាមរយៈសេចក្តីជូនដំណឹងរបស់អង្គសន្និបាតបានលើកឡើងទៀតថា«លទ្ធិប្រជាធិបតេយ្យ និង នីតិ​រដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹមមាំ» ហើយបណ្តាគណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធព័ត៌មាន និងបណ្តា​មជ្ឈ​ដ្ឋាន​ចម្រើន​ជឿន​លឿន​ក្នុង​សង្គម​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរការនេះ។ ក្នុងស្មារតីលើកកម្ពស់វប្បធម៌សន្ទនា កិច្ចព្រមព្រៀង ស្តីពីកិច្ច​សហ​ប្រតិបត្តិ​ការ និងសម្ព័ន្ធភាពរវាង បណ្តាគណបក្សនយោបាយ ដែលគណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​​កា​ររួមជាមួយគណបក្សនយោបាយ ផ្សេងៗចំនួន២៧ទៀត ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ជា​មួយ​គ្នានេះគណបក្សប្រជាជនកម្ពុជាបានលើកឡើងទៀតថា សុខដុមនីយកម្មរវាងបណ្តាជន ជាតិ វប្បធម៌ និងជំនឿសាសនានានា ក្នុងសង្គមក៏កាន់តែត្រូវបានពង្រឹងឡើងជាបន្តបន្ទាប់ផងដែរ។

ដោយឡែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើស រើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្ត​ទៅ​ប្រក​ប​ដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះហើយ បានបញ្ជាក់​អំពី​វិសាល​ភាព​ដ៏​ទូលំ​ទូលាយ ​នៃលំហប្រជាធិបតេយ្យ និងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm