កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុនមានទឹកប្រាក់ ១,៣ប៊ីលានដុល្លារ ក្នុងរយៈពេលបីត្រីមាស

2021/11/10 08:25:21 pm        657

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបន្តកើនឡើង ក្នុងឆ្នាំ២០២១នេះ បើទោះ​ស្ថិត​ក្នុងវិបត្តិកូវីដ១៩។ របាយការណ៍ផ្លូវការបង្ហាញថា ​ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ១,៧​ប៊ីលានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ កើនឡើង ៤,៤ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។

យោងតាមរបាយការណ៍​របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ​ការនាំទំនិញរបស់​ប្រទេស​កម្ពុជា ​ទៅកាន់ប្រទេសជប៉ុន មានទឹកប្រាក់សរុប ​១,៣ប៊ីលានដុល្លារ ​ក្នុងរយៈពេល​ ៩ខែ ឆ្នាំ២០២១​នេះ ​កើនឡើង ៨,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ដោយឡែកកម្ពុជា បាននាំទំនិញចូលពីប្រទេសអាស៊ីខាងកើតមួយនេះ មានទឹកប្រាក់សរុប ៤៣៨​លាន​ដុល្លារ កើនឡើង ២៩ភាគរយ ធៀបនឹងរយៈពេល៩ខែឆ្នាំមុន។

តួលេខ​ពាណិជ្ជកម្មនេះ បានធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​ មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន ​ប្រមាណ ៨៧៨ លានដុល្លារ។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសំខាន់ៗ​របស់​ប្រទេសកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​រួម​មាន​ សំលៀកបំពាក់ កាបូបសម្រាប់ធ្វើដំណើរ ​ស្បែកជើង គ្រឿង​សង្ហារឹម ​គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ​និងទំនិញធ្វើពីស្បែក។ការនាំចេញពីប្រទេសជប៉ុនមកកម្ពុជារួមមានគ្រឿងម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិច គ្រឿង​សង្ហារឹម ​ក្រណាត់ ​និងផលិតផលប្លាស្ទិក។

កាលពីឆ្នាំ ២០២០ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​និងជប៉ុន​មានទំហំទឹកប្រាក់ចំនួន ២,០៩៩ ពាន់​លានដុល្លារ ​ពោលគឺថយចុះចំនួន ៨ ​ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ​ ២០១៩ កន្លងទៅ ដែល​ក្នុង​នោះ​ការនាំចេញសរុបរបស់កម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ចំនួន ១,៦១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ៕

អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm