មេដឹកនាំបេឡារុស ទទួលបានសំឡេង៨៨% ក្នុងការបោះឆ្នោតដែលត្រូវបានច្រានចោលដោយលោកខាងលិច ថាជាការក្លែងបន្លំ

2025/01/27 06:14:00 pm        242

យោងតាមការស្ទង់មតិក្រោយការបោះឆ្នោតរបស់ទូរទស្សន៍រដ្ឋ បានឲ្យដឹងថា មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko កំពុងស្ថិតនៅលើផ្លូវដើម្បីបន្តការគ្រប់គ្រងរយៈពេល៣១ឆ្នាំរបស់លោក ដោយទទួលបានសំឡេង៨៧,៦ភាគរយនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បន្ទាប់ពីបានបង្ហាញពីជំហរផ្គើនដាក់លោកខាងលិច។

សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដឹកនាំប្រទេសបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាំងពីរនេះបាននិយាយនៅក្នុងអំឡុងពេលចុងក្រោយនៃការបោះឆ្នោតថា វានឹងក្លាយជាការក្លែងបន្លំ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានហាមឃាត់នៅក្នុងប្រទេសបេឡារុស ហើយឥស្សរជនប្រឆាំងឈានមុខទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារកម្រិតធ្ងន់ ឬត្រូវបានបង្ខំឱ្យភៀសខ្លួនទៅបរទេស។

ដោយប្រឈមនឹងការចាប់ដាក់ពន្ធនាគារចំពោះអ្នកប្រឆាំង លោក Lukashenko បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកប្រឆាំងជាអ្នកបង្កើតជោគវាសនារបស់ពួកគេផ្ទាល់។ «អ្នកមួយចំនួនជ្រើសរើសយកពន្ធនាគារ អ្នកមួយចំនួនទៀតជ្រើសរើសយកការនិរទេស។ យើងមិនបានបណ្តេញនរណាម្នាក់ចេញពីប្រទេសនោះទេ»។

លោកនិយាយថា គ្មាននរណាម្នាក់ត្រូវបានរារាំងមិនឱ្យនិយាយស្តីនៅក្នុងប្រទេសបេឡារុសទេ ប៉ុន្តែពន្ធនាគារគឺសម្រាប់អ្នកដែលបើកមាត់របស់ពួកគេធំពេក ជាអ្នកដែលបំពានច្បាប់។

ការស្ទង់មតិក្រោយការបោះឆ្នោត ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋភ្លាមៗបន្ទាប់ពីការបោះឆ្នោត បានបិទ។

ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកទៅបោះឆ្នោតមាន៨១,៥ភាគរយ ដែលក្នុងនេះមនុស្ស៦,៩ លាននាក់ មានសិទ្ធិបោះឆ្នោត។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        2
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm