អ្នកជំនាញសេដ្ឋកិច្ចបង្ហាញអំពីកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ

2025/01/27 10:13:34 pm        269

អ្នកជំនាញសេដ្ឋកិច្ច បង្ហាញអំពីសក្តានុពលនិងកត្តាសំខាន់ៗ ដែលកម្ពុជាស្រូបយកឱកាសវិនិយោគ នៃការឈានទៅសម្រេចដំណាក់ កាលថ្មីៗ ជាពិសេសការឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូល ខ្ពស់នៅឆ្នាំ ២០៥០។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ BTV ស្តីពីសក្តានុពលគាំទ្រដល់វិស័យសេដ្ឋកិច្ច និងឱកាសដែលកម្ពុជាស្រូបការវិនិយោគ នេះថា ជាច្រើនទសវត្សមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំរុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់ជាច្រើន និងបានកំពុងដើរទៅមុខយ៉ាងលឿន ក្នុងការបន្តអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចដំណាក់កាលថ្មីៗ ខណៈបច្ចុប្បន្នកម្ពុជាកំពុងឆ្លងកាត់អន្តរកាល ក្នុងដំណើរឆ្ពោះទៅសម្រេច ឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ផង និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផង។

លោកបណ្ឌិត បន្តថា ចំពោះការខិតចំប្រឹងប្រែងនេះ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលបានផ្លែផ្កាជាបន្តបន្ទាប់ ជាពិសេសការស្តារសេដ្ឋ កិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗដែលកំពុងអូសបន្លាយ, ជាក់ស្តែងជុំវិញការនាំចេញទំនិញ នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ការនាំចេញរបស់កម្ពុជា មានកំណើនកើនកើនឡើងគួរកត់សម្គាល់ ដែលគាំទ្រដោយប្រទេសដៃគូរជាច្រើន និងប្រទេសផ្សេងៗទៀត ជំរុញឱ្យខ្សែ ច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកមានភាពកាន់តែមមាញឹក និងធ្វើឱ្យផលិតផលក្នុងស្រុកមានការប្រកួតប្រជែង ជាពិសេសកសិផលរបស់កម្ពុជាជាដើម។

ចំណែកកត្តាវិនិយោគវិញ, កម្ពុជាគឺជាប្រទេសមួយ បានកំពុងស្រូបយកឱកាសវិនិយោគជាហូរហែរ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លង មកនេះ កម្ពុជាបានស្រូបយកឱកាសវិនិយោគមានកំណើនគួរកត់សម្គាល់ ដែលការកើនឡើងឡើងនេះ បានកើតចេញពីកត្តាជាច្រើនដូចជា៖ កម្ពុជាគឺជាប្រទេសផ្តល់នូវសុខសន្តិភាព បានកំពុងបន្តប្រកបដោយបរិយាបន្ន, កម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូរច្រើន, ស្ថានភាពភូមិសាស្រ្តមានភាពអំណោយផល, ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់កាន់តែសំបូរបែប, ការបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុកាន់ តែរឹងមាំ និងច្បាប់វិនិយោគរបស់កម្ពុជាមានការបើកចំហរជាដើម ដែលផ្តល់ឱកាសដល់អ្នកវិនិយោគធ្វើធុរកិច្ចនៅកម្ពុជា ស្វែងរកប្រាក់ចំណេញ បាន ជាពិសេសជាងនេះគឺ វិនិយោគិនអាចយកប្រាក់ចំណេញកាន់ទៅប្រទេសខ្លួនបានផងដែរ។

ជុំវិញលំហូរវិនិយោគនេះ, នៅក្នុងបំណាច់ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានចុះបញ្ជីគម្រោង វិនិយោគសរុបមាន ២២៧ គម្រោង ក្នុងទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

សូមបញ្ជាក់ថា ទាក់ទិនការវិនិយោគ និងការអភិវឌ្ឍន៍អាជីវកម្ម ថ្មីៗនេះ, បើយោងតាមស្ថាប័នហិរញ្ញវត្ថុលោកខាងលិច បានរំលេចឱ្យដឹងថា នៅក្នុងទីផ្សារកំពូលទាំង ២០ ក្នុងនោះកម្ពុជាត្រូវបានវាយតម្លៃជាទីផ្សារកំពូលលំដាប់ថ្នាក់ទី១៣ នៅក្នុងពិភពលោក និងជាប់លំដាប់ ថ្នាក់លេខ ៤ នៅក្នុងអាស៊ាន ដែលជាប្រទេសគោលដៅអាទិភាពសម្រាប់ការវិនិយោគ ឬការអភិវឌ្ឍន៍អាជីវកម្ម ។ ជុំវិញគោលដៅ វិនិយោគនេះ ប្រទេសចិន គឺជាទីផ្សារអាទិភាពទី១ សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm