អ្នកឃ្លាំមើលសង្គ្រាមស៊ីរី និយាយថា មនុស្ស ៣៥នាក់ ត្រូវបានប្រហារជីវិត ក្នុងរយៈពេល ៣ថ្ងៃ

2025/01/27 10:46:51 pm        52

ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមយុទ្ធជនដែលមានទំនាក់ទំនងជាមួយមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសស៊ីរី បានអនុវត្តការប្រហារជីវិតភ្លាមៗចំនួន ៣៥ ក្នុងរយៈពេល ៧២ម៉ោង ដែលភាគច្រើនជាមន្ត្រីសម័យលោក អាសាដ (Assad)។ 

អាជ្ញាធរដែលត្រូវបានតែងតាំងដោយកងកម្លាំងឧទ្ទាមដែលបានផ្តួលរំលំប្រធានាធិបតីកាន់តំណែងយូរ លោក បាសា អាល់អាសាដ ( Bashar al-Assad) កាលពីខែមុន បាននិយាយថា ពួកគេបានចាប់     ខ្លួនមនុស្សជាច្រើន នៅក្នុងតំបន់ Homs ភាគខាងលិច ជុំវិញ«ការរំលោភបំពាន» ដែលគ្មានការបញ្ជាក់ច្បាស់។

ទីភ្នាក់ងារព័ត៌មានផ្លូវការ SANA បាននិយាយថា កាលពីថ្ងៃសុក្រ អាជ្ញាធរនេះ បានចោទប្រកាន់សមាជិកនៃ «ក្រុមឧក្រិដ្ឋជន» ដែលបានប្រើការបោសសម្អាតសន្តិសុខ ដើម្បីប្រព្រឹត្តការរំលោភបំពានលើអ្នកស្រុក ដោយ» ដោយបានដើរតួជាសមាជិកនៃសេវាកម្មសន្តិសុខ»។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា៖ «ការចាប់ខ្លួនទាំងនេះ ធ្វើឡើង បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងការកាត់ទោសប្រហារជីវិតភ្លាមៗ ដែលបានសម្លាប់មនុស្ស ៣៥នាក់ ក្នុងរយៈពេល ៧២ ម៉ោងកន្លងទៅ»។

ក្រុមឃ្លាំមើលនេះ ក៏បានបន្ថែមថា៖«សមាជិកនៃជនជាតិភាគតិចដែលកាន់សាសនា» បានទទួលរង«ការប្រមាថមើលងាយ» ។

ភាគច្រើននៃអ្នកដែលត្រូវបានប្រហារជីវិត គឺជាអតីតមន្រ្តី នៅក្នុងរដ្ឋាភិបាលរបស់លោក អាសាដ ដែលបានបង្ហាញខ្លួនឯងនៅក្នុងមជ្ឈមណ្ឌល ដែលបង្កើតឡើងដោយអាជ្ញាធរថ្មី។ នេះបើយោងតាក្រុមឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ជាមួយនឹងបណ្តាញនៃប្រភពនានា នៅក្នុងប្រទេសស៊ីរី។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm