ភូមិចំនួន៥ និង ឃុំ-សង្កាត់ចំនួន៥ ទទួលបានជ័យលាភីក្នុងវិស័យបរិស្ថានស្ថិតនៅខេត្តកណ្តាល

2025/01/27 10:59:42 pm        325

ភូមិចំនួន៥ និងឃុំ-សង្កាត់ចំនួន៥ ក្នុងចំណោមក្រុង-ស្រុកសរុបចំនួន១៣ ស្ថិតនៅខេត្តកណ្តាល ទទួលបានជ័យលាភី ក្នុងកម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង​វិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣។ ពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់នេះ រៀបចំ​ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។

នៅក្នុងអង្គពិធី ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យចំនួន០៣ សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន ០៥ ជំហាន ។ លើសពីនះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះ ទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិ-ឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់ បន្តខិតខំយកចិត្តទុកដាក់ ថែរក្សាបរិស្ថាន ក៏ដូចជាឲ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅ ឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។

បើតាមរបាយការណ៍របស់លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងចំនួន១៣ក្រុង-ស្រុក នៃខេត្តកណ្តាល មានភូមិចំនួន៥ទទួលបានជ័យលាភីពីលេខ១ដល់លេខ៥ ដែលក្នុងរួមមាន៖ទី១.ភូមិសំណាញ់ នៅក្រុងតាខ្មៅ ទី២.ភូមិព្រែកជ្រូក នៅក្រុងអរិយក្សត្រ ទី៣.ភូមិល្ពៅកន្លែង នៅស្រុកកៀនស្វាយ ទី៤.ភូមិបឹងក្រោម នៅស្រុកលើកដែក និងទី៥.ភូមិថ្នល់ទទឹងនៅស្រុកអង្គស្នួល។ រីឯឃុំចំនួន៥ ទទួលបានជ័យលាភីនោះរួមមាន៖ទី១.ឃុំដីឥដ្ឋ នៅស្រុកកៀនស្វាយ ទី២.សង្កាត់តាខ្មៅ នៅក្រុងតាខ្មៅ ទី៣.ឃុំសំរោងលើ នៅស្រុកអង្គស្នួល ទី៤.ឃុំព្រែកអញ្ចាញ នៅស្រុកមុខកំពូល និងទី៥.សង្កាត់សំពៅពូន នៅក្រុងសំពៅពូន។

គួរបញ្ជាក់ដែរថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាននៅខេត្តកណ្តាល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់បែងចែកតាមចំណាត់ថ្នាក់នីមួយៗ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm