នាយករដ្ឋមន្ត្រីឡាតវី៖ ខ្សែកាបក្រោមសមុទ្របាល់ទិក ទំនងជាខូចខាត ដោយសារឥទ្ធិពលខាងក្រៅ

2025/01/27 11:19:13 pm        74

នាយករដ្ឋមន្ត្រីឡាតវី លោកស្រី Evika Silina បាននិយាយថា លោកស្រីកំពុងទាក់ទងជាមួយបណ្ដាប្រទេសសមាជិកអង្គការណាតូ (NATO) និងសមុទ្របាល់ទិក បន្ទាប់ពីខ្សែកាបអុបទិកក្រោមសមុទ្រ រវាងប្រទេសឡាតវី និងស៊ុយអែត ត្រូវរងការខូចខាត កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមករា)។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងរដ្ឋធានី Riga បន្ទាប់ពីមានកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋាភិបាល លោកស្រី Silina បានប្រាប់ថា វាទំនងជាបណ្តាលមកពីឥទ្ធិពលខាងក្រៅ ហើយថា កងទ័ពជើងទឹកត្រូវបានដាក់ពង្រាយ ដើម្បីស៊ើបអង្កេតការខូចខាតនេះ និងត្រួតពិនិត្យនាវាដែលសង្ស័យថា មានជាប់ពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកស្រី Silina បានបន្ថែមថា៖ «វាក៏ច្បាស់ផងដែរថា ការស៊ើបអង្កេតនឹងត្រូវតែមានឡើងនៅកម្រិតនីតិវិធីព្រហ្មទណ្ឌ»។

ចំណែកកងនាវាចរឡាតវី បានប្រាប់ឲ្យដឹងថា នាវា ២គ្រឿងផ្សេងទៀត នៅក្នុងតំបន់នេះ ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រាប់ថា ប្រទេសរបស់លោកកំពុងសហការយ៉ាងជិតស្និទ្ធជាមួយឡាតវី និងអង្គការណាតូ។ ហើយអាជ្ញាធរអយ្យការរបស់ប្រទេសស៊ុយអែត បានឲ្យដឹងថា សេវាសន្តិសុខរបស់ប្រទេសបានរឹបអូសគ្រប់គ្រងនាវា ១គ្រឿងដែលជាផ្នែកនៃការស៊ើបអង្កេតនេះ។

គួរបញ្ជាក់ថា អង្គការណាតូបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំង យន្តហោះល្បាត និងយានដ្រូនរបស់កងទ័ពជើងទឹក នៅសមុទ្របាល់ទិក ដើម្បីជួយការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងរក្សាសិទ្ធិ ក្នុងការចាត់វិធានការប្រឆាំងនឹងនាវាដែលសង្ស័យថា មានការគំរាមកំហែងផ្នែកសន្តិសុខ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm