មន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយយានដ្រូរបស់រុស្ស៊ីជាង ១០០ គ្រឿងបានបង្កឲ្យមានអគ្គិភ័យ នៅរោងចក្រឧស្សាហកម្មមួយ នៅភាគខាងលិចប្រទេសអ៊ុយក្រែន និងបានធ្វើឲ្យ ខូចខាតអគារលំនៅដ្ឋាន នៅក្នុងតំបន់ផ្សេងទៀត។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ទីក្រុងមូស្គូ បានបញ្ជូនយានដ្រូនចំនួន ១០៤គ្រឿង រួមទាំងយានដ្រូនវាយប្រហារ ហើយយានអាកាសគ្មានមនុស្សបើចំនួន ៥៧គ្រឿង ត្រូវបានបាញ់ទម្លាក់។
សេវាកម្មសង្គ្រោះបន្ទាន់ នៅតំបន់ Ivano-Frankivsk ភាគខាងលិច បាននិយាយថា ការវាយប្រហារនោះ បានបណ្តាលឲ្យមានភ្លើងឆេះចំនួនពីរកន្លែង នៅរោងចក្រឧស្សាហកម្មមួយ ហើយអ្នកពន្លត់អគ្គីភ័យ កំពុងធ្វើការ ដើម្បីពន្លត់អគ្គីភ័យ ។
ពួកគេមិន បានបញ្ជាក់ពីប្រភេទនៃការវាយប្រហារនោះទេ ប៉ុន្តែបាននិយាយថា មិនមានអ្នករងរបួស នោះទេ។
កងកម្លាំងអាកាស បាននិយាយថា មានការខូចខាតនៅក្នុងតំបន់ចំនួន ៤ របស់អ៊ុយក្រែន រួមទាំងទីក្រុង គីវ ផងដែរ ជាទីដែលអ្នកកាសែត AFP បានឮសំឡេងយាដ្រូនហោះពីលើ និងប្រព័ន្ធការពារអាកាសទប់ស្កាតការវាយប្រហារនោះ។