អាជ្ញាធរ​ចុះ​អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍​ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលកំពុងតែបើកបរតាមដងផ្លូវជាតិលេខ៥

2025/01/28 12:06:10 am        320

នាព្រឹកថ្ងៃទី២៧ ខែមករា​ ឆ្នាំ​២០២៥ មន្ទីរសាធារណការ ​និងដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនកាកបាទ​ក្រហមខេត្ត ចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែបើកបរយានយន្ត តាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូលឃុំបត់ត្រង់​ ក្នុងស្រុកមង្គលបុរី។

លោក​ ពុទ្ធញាណ​ ដារិទ្ធ ប្រធានការិយាល័យសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ និងលោក​ គី មករា​ ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាន​នគរបាលខេត្ត​ បានលើកឡើងថា​ ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យ​ចូលឆ្នាំចិន នាពេលនេះ​ គឺក្នុងគោលបំណងឲ្យបងប្អូន តាមដងផ្លូវសាធារណៈ​ គោរព​ច្បាប់​ថ្នាក់ចរាចរណ៍​ បើកបរម៉ូតូត្រូវពាក់​មួកសុវត្ថិភាពទាំងអ្នក​បើកបរទាំង​អ្នករួម​ដំណើរ​តាម​រថយន្តត្រូវពាក់ខ្សែ​ក្រវាត់​ឲ្យបានត្រឹមត្រូវ និង​បើកបរ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ ពិសេសបើក​បរយានយន្ត​គ្រប់ប្រភេទ​ដោយ​គ្មានជាតិស្រវឹង។

អស់រយៈពេលពេញមួយព្រឹក មន្ត្រីដែលបានធ្វើការ​ចុះអប់រំផ្សព្វផ្សាយនេះយើង​សង្កេតឃើញ​មាន​បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែពុំទាន់គោរពច្បាប់​ចរាចរណ៍​នោះឡើយ​ ពិសេស​ មិនពាក់​មួកសុវត្ថិភាព​ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី​ ង៉ាន់​ ចិន្ដា​ ស្នងការរងខេត្ត ក៏បានប្រគល់មួក​ សុវត្ថិភាព​ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋផងដែរ៕ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        220
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm