អាជ្ញាធរប៉ាឡេស្ទីន អំពាវនាវឲ្យ លោក ត្រាំ បន្តកិច្ចប្រឹងប្រែង ឆ្ពោះទៅរកការរក្សាបទឈប់បាញ់ នៅ ហ្កាហ្សា

2025/01/28 12:27:05 am        59

អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បន្តកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការរក្សា និងពង្រឹងបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលនៃអាជ្ញាធរប៉ាឡេស្ទីន។

ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ដោយដកស្រង់ឯកសារនេះថា៖«អាជ្ញាធរនេះ បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីរក្សានិរន្តរភាព និងបង្រួបបង្រួមបទឈប់បាញ់ ធានាការដកទ័ពទាំងស្រុងរបស់អ៊ីស្រាអែល ស្ដារការទទួលខុសត្រូវរបស់អាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពឆ្ពោះទៅរកការបង្កើតឲ្យមានរដ្ឋបាឡេស្ទីនឯករាជ្យ។ 

សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្នុងដំណាក់កាលដ៏សំខាន់នេះ រដ្ឋប៉ាឡេស្ទីនសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើនិរន្តរភាពបទឈប់បាញ់ ការបន្តជំនួយមនុស្សធម៌ សម្រួលដល់ការវិលត្រឡប់របស់ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួន ទៅកាន់ផ្ទះសម្បែងរបស់ពួកគេ ការផ្តល់ទីជម្រក អគ្គិសនី និងទឹក និងការស្តារឡើងវិញនូវកន្លែងអប់រំ និងសុខភាពដើម្បីត្រួសត្រាយផ្លូវសម្រាប់ការកសាងឡើងវិញ យើងមានទំនុកចិត្តថា ប្រទេសជាបងប្អូន និងមិត្តរបស់យើងនឹងបំពេញនូវទំនួលខុសត្រូវរបស់ពួកគេ ក្នុងការគាំទ្រគោលដៅមនុស្សធម៌ដ៏ថ្លៃថ្នូទាំងនេះ។ 

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman Al Thani បាននិយាយ កាលពីយប់ថ្ងៃទី ១៥ ខែមករាថា ដោយសារមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួន នៅក្នុងដែនដីនេះ។ ក្នុងអំឡុងពេល ៤២ ថ្ងៃដំបូងនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរ ៣៣ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ កិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា។ នៅថ្ងៃដដែលនោះ ស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ ត្រូវបានត្រឡប់ទៅផ្ទះវិញ។ ជាលទ្ធផល អ៊ីស្រាអែល បានដោះលែងស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ៩០នាក់ ពីពន្ធនាគាររបស់ខ្លួន កាលពីព្រឹកថ្ងៃទី ២០ ខែមករា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm