មេបញ្ជាការកងទ័ព៖ យានដ្រូនអ៊ីរ៉ង់ត្រូវបានបំពាក់ដោយមីស៊ីលប្រើAI ផលិតក្នុងស្រុក

2025/01/28 12:36:26 am        124

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា យានដ្រូនរបស់ប្រទេសនេះ ត្រូវបានបំពាក់ដោយមីស៊ីលក្នុងស្រុក ដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)។

មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥអ៊ីស្លាម (IRGC) លោក Alireza Tangsiri បានធ្វើការអត្ថាធិប្បាយ នៅក្នុងសុន្ទរកថាមួយ ទៅកាន់អ្នកសារព័ត៌មាន នៅខេត្ត Bushehr ភាគខាងត្បូងប្រទេសអ៊ីរ៉ង់   ខណៈដែលលោកកំពុងនិយាយលម្អិតអំពីសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ រយៈពេលពីរថ្ងៃ ដែលធ្វើឡើងដោយកងកម្លាំងរបស់លោក នៅក្នុងដែនទឹកភាគខាងត្បូងប្រទេសនេះ។

លោកបាននិយាយថា កងទ័ពជើងទឹក IRGC បានបំពាក់យានដ្រូនប្រយុទ្ធផលិតក្នុងស្រុកចំនួនពីរ Mohajer-6 និង Ababil-5 ជាមួយនឹងមីស៊ីល «Qaem និង Almas» ដែលប្រើបច្ចេកវិទ្យាAI។

លោក Tangsiri បានបន្ថែមថា កងទ័ពជើងទឹក IRGC និងក្រសួងការពារជាតិអ៊ីរ៉ង់ កំពុងអភិវឌ្ឍន៍មីស៊ីលតម្រង់គោលដៅបំពាក់ដោយ AI ដែលមានរយៈចម្ងាយប្រតិបត្តិការជាង ១.000គីឡូម៉ែត្រ និងសមត្ថភាពបាញ់ដល់គោលដៅ នៅរយៈកម្ពស់ខុសៗគ្នា។

យោងតាមលោក Tangsiri បានឲ្យដឹងថា សមយុទ្ធដែលចាប់ផ្តើម កាលពីថ្ងៃសុក្រ នៅឯឆ្នេរសមុទ្រនៃខេត្ត Bushehr និង Khuzestan ក្នុងគោលបំណងបង្ហាញ «សន្តិភាព និងមិត្តភាព» ដល់អ្នកជិតខាង ហើយបង្ហាញថា អ៊ីរ៉ង់ និងរដ្ឋក្នុងតំបន់ អាចធានាសន្តិសុខ ហើយទប់ទល់នឹងការគំរាមកំហែងណាមួយ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm