ឯកឧត្តម ឈាង រ៉ា ៖ កម្ពុជា បានផ្តល់អាទិភាពលើការថែទាំសុខភាពបឋមអស់រយៈពេលច្រើនទសវត្សរ៍

2025/01/28 12:48:28 am        130

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ ប្រទេសកម្ពុជា បានផ្តល់អាទិភាពលើការថែទាំសុខភាពបឋមអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។

​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះនាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិនិត្យលទ្ធផល នៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ ដែលហៅកាត់ថា PHC-BIF (Primary Health Care Booster Implementation Framework - PHC-BIF) ដែលជាឆ្នាំទី១ នៃការអនុវត្ត បន្ទាប់ពីក្របខ័ណ្ឌនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ, នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសំណាក់លោកស្រី Mariana Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេស មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ ព្រមទាំងការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមនី្ទរសុខាភិបាលរាជធានី-ខេត្ត តាមប្រព័ន្ធនិមិត្ត សរុបជាង១៤០០នាក់។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានារយៈពេលកន្លងមក តែងចាត់ទុកការលើកស្ទួយសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាគោលដៅអាទិភាពចំពោះមុខ និងខិតខំយកចិត្តទុកដាក់ អនុវត្តការថែទាំសុខភាពបឋមនៅគ្រប់លំដាប់ថ្នាក់ ដែលបាននាំមកនូវសមិទ្ធផលជាច្រើនក្នុងលើកកម្ពស់សុខភាពប្រជាជន និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា។ ការប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យសុខភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់ ក្នុងនោះរួមមាន ការកើនឡើងជាលំដាប់ នៃអាយុរំពឹងរស់របស់ប្រជាពលរដ្ឋពី ៦២,៣ឆ្នាំ នៅឆ្នាំ២០០៨ ដល់ ៧៥,៥ឆ្នាំ នៅឆ្នាំ២០១៩ ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើការកាត់បន្ថយនូវអត្រាមរណភាពទារក និងកុមារអាយុក្រោម៥ឆ្នាំ ការបង្កើនការព្យាបាល និងការបង្ការមេរោគអេដស៍/ជំងឺអេដស៍ និងការបង្ការជំងឺគ្រុនចាញ់ និងរបេង។ 

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុរេកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏នៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាផ្នែកដ៏សំខាន់មួយនៃបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលមានមុំទី៣ គឺផ្តោតជាអាទិភាពលើការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។ ទន្ទឹមនឹងនេះ ស្របនឹងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី “ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល” ក្នុងខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ដែលបានកំណត់ ការថែទាំសុខភាពបឋម ជាមូលដ្ឋានគ្រឹះក្នុងការជួយឱ្យឈានទៅសម្រេចបាន នូវគោលដៅគ្របដណ្តប់សុខភាពជាសកល និងមិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ៕

 អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm