ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសការចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិបន្ថែមដោយក្រុមឧទ្ទាមហ៊ួទី នៅប្រទេសយេម៉ែន ចំពេលមានការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមនេះ នៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួង បានអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់ រួមទាំងបុគ្គលិកUN ចំនួន ៧នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានថ្កោលទោស «យុទ្ធនាការនៃភេរវកម្ម»របស់ក្រុមឧទ្ទាមនេះ។
ក្រសួងការបរទេសបាននិយាយថា៖«ការរួមកម្លាំងថ្មីៗនេះរបស់ក្រុមហ៊ួទី បង្ហាញពីជំនឿមិនល្អនៃការអះអាងរបស់ក្រុមភេរវករ ក្នុងការស្វែងរកការបន្ធូរបន្ថយ និងថែមទាំងធ្វើឲ្យមានការចំអកចំពោះការអះអាងរបស់ពួកគេ ដើម្បីតំណាងឲ្យផលប្រយោជន៍របស់ប្រជាជនយេម៉ែន»។
ក្រសួងក៏បានគូសបញ្ជាក់ផងដែរនូវបទបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុននេះ ដោយដាក់ក្រុមហ៊ួទី ចូលទៅក្នុងបញ្ជីអង្គការភេរវកម្មបរទេសរបស់សហរដ្ឋអាមេរិក។
កងជីវពលហ៊ួទី បានឃុំខ្លួនបុគ្គលិករាប់សិបនាក់មកពីអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ផ្សេងទៀត ដែលភាគច្រើន ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។