នៅថ្ងៃចន្ទនេះ ពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុងប៉េកាំង បានចេញដំណើរវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតាមខេត្ត ដើម្បីជួបជុំក្រុមគ្រួសារតាមប្រពៃណីនៅថ្ងៃសែន ដែលជាថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិន ។
ពលរដ្ឋចិនរាប់រយលាននាក់ បានប្រញាប់ប្រញាល់ធ្វើដំណើរនៅទូទាំងប្រទេស សម្រាប់ពិធីបុណ្យចូលឆ្នាំចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ ខែមករា ។
គេរំពឹងទុកថា អ្នកដំណើរតាមរថភ្លើង នឹងមានចំនួន ៥១០លាននាក់ ក្នុងនោះអ្នកដំណើរ ៩០លាននាក់នឹងធ្វើដំណើរតាមផ្លូវអាកាស ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរតាមរថយន្ត ត្រូវបានគេរំពឹងថា នឹងមានជំនួនរហូតដល់ ៧,២ពាន់លាន ឬស្មើនឹងប្រហែល ៨០ភាគរយនៃលំហូរអ្នកដំណើរក្នុងស្រុកសរុប ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិនផ្លូវការ ដែលជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅចិន នឹងមានរយៈពេលចាប់ពីថ្ងៃទី ២៨ ខែមករា រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខនេះ ៕