វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Andy Murray បានបន្តដំណើរឡើងជុំទី២ នៃការប្រកួតកម្មវិធី Stockholm Open នៅប្រទេសស៊ុយអែតក្រោយយកឈ្នះកីឡាករណ័រវេយ Viktor Durasovic។

កីឡាករវ័យ ៣៤ឆ្នាំស្កុតឡេនរូបនេះបានយកឈ្នះដោយលទ្ធផល ៦-១ និង ៧-៦(៩-៧) ដើម្បីឡើងជុំបន្តជួបកីឡាករអ៊ីតាលីលំដាប់លេខ ១០ ពិភពលោក Jannik Sinner។ លោក Esteban Carril ក៏បានចូលរួមទស្សនាការប្រកួតនេះដែរ ដោយត្រូវបានគេរំពឹងថានឹងជាគ្រូបង្វឹករបស់ Andy Murray ចាប់ពីរដូវកាលក្រោយតទៅ។ អតីតជើងឯក Grand Slam បីលើករូបនេះនឹងបញ្ចប់ការប្រកួតរដូវកាល ២០២១ នេះត្រឹមកម្មវិធី Stockholm Open នេះខណៈកម្មវិធីដែលនៅសល់បន្ទាប់របស់ ATP មានតែ ATP Finals ប៉ុណ្ណោះដែលមានចូលរួមពីកីឡាករលំដាប់កំពូលទាំង ៨៕
អត្ថបទ៖នាង សុភាវុធ