លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ចុះពិនិត្យព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារកងទ័ព និងពលរដ្ឋជិត២ពាន់នាក់ នៅកងពលធំអន្តរាគមន៍លេខ២ ភូមិត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប

2025/01/28 03:18:44 pm        141

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរ​ទស្សន៍​បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញ​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ (ក្រុមវេជ្ជសាស្ត្រ​សម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​នោះ​មានកងទ័ព គ្រួសារកងទ័ព សរុបចំនួន ១៩៧១នាក់ ដែលធ្វើឡើងនៅទីតាំង​កង​ពល​ធំ​អន្ត​រាគម​ន៍​លេខ​២ ស្ថិតនៅភូមិត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាបេសកកម្មលើកទី ៤៨ របស់​ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, ឯកឧត្តម​ឧត្តមសេនីយ៍ទោ សៅ កុសល មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ និងអាជ្ញាធរ​ស្រុក​បន្ទា​យស្រីមួយចំនួនទៀត។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា ប្រធាន​ក្រុម​វេជ្ជសា​ស្ត្រ​សម្ដេច​តេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវ​ការផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ដល់​បង​ប្អូន​ប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវ​មាន​ប្រសាសន៍​ទៀត​ថា សម្តេចទាំង២តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់​នៅ​តាម​តំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវ​បាន​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធ​រគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ជាពិសេសអាជ្ញាធរស្រុកបន្ទាយស្រី ដែលបាន​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុន​ការ​ពិនិត្យ ​ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាន​ជា​នំ​បញ្ចុក​ នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។

ជាលទ្ធ​ផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ១៩៧១នាក់ រួម​មាន៖ ការវះកាត់តូច ចំនួន៧៥នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៨១នាក់, ពិនិត្យ​ជំងឺ​ទូទៅ​ចំនួន​៨៩០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន១៦០នាក់, និងពិនិត្យ ព្យាបាល​មាត់​ធ្មេញ​ចំនួន​១៤៥នាក់, ចែកច្រាស និងថ្នាំដុសធ្មេញ១២០នាក់, ចែកវ៉ែនតាចំនួន៥០០នាក់។ ជាមួយ​គ្នានោះ​ ក៏មានការចែកកាតាប និងសម្ភារៈដល់​សិស្សានុសិស្ស​ចំនួន ៤៦០​នាក់​,ចែក​រទេះ​រុញ​ជន​ពិការ​ចំនួន១០គ្រឿង, និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន ១០​០​បញ្ចប់​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm