អ្នកវិភាគ និងអ្នកនយោបាយ ចំអកឱ្យទណ្ឌិតក្បត់ជាតិបីជំនាន់ថា មិនទាន់ស្គាល់ខ្នុរច្បាស់ផង បែរជាតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម

2025/01/28 03:43:05 pm        210

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកនយោបាយនៅកម្ពុជា បានចំអកឱ្យទណ្ឌិតក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន​នៅក្រៅប្រទេសដែល​បានតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម ខណៈទណ្ឌិតរូបនេះមិនទាន់ស្គាល់ផ្លែខ្នុរច្បាស់លាស់នៅឡើយ។

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«បើតាមការកត់សម្គាល់របស់ខ្ញុំកន្លងមកនេះ លោក សម រង្ស៊ី មិនដែលចុះទៅដល់វាលស្រែ ឬក៏ចុះទៅជួបកសិករបែបសម្លៀកបំពាក់បែបអ្នកស្រែនៅតាមមូលដ្ឋានម្ដងណាទេ ប៉ុន្ដែបើគាត់ចុះទៅ គឺពាក់អាវធំ ក្រវ៉ាត់ករ និងស្បែកជើងប៊ូឡើងខ្មៅរលោង»។

ក្នុងន័យនេះ លោកចង់បង្ហាញថា៖«លោក សម រង្ស៊ី មានកំណើតកើតជាពីកូនអភិជន តែគាត់តាំងខ្លួនជាបណ្ឌិតខាងកសិកម្ម ទាំងដែលខ្លួនមិនដែលស្គាល់រសជាតិជីវភាពជាកសិករ និងមិនបានស្គាល់ស្ថានភាពកសិករយ៉ាងណានោះទេ។ ដូច្នេះទោះជាគាត់ជាអ្នកនយោបាយក៏ដោយ តែគាត់មិនបានដឹងស៊ីជម្រៅពីកសិកម្មនោះទេ តែគាត់ដឹង គឺដឹងតាមរយៈកូនចៅគាត់រាយការណ៍ប្រាប់គាត់ប៉ុណ្ណោះ»។

អ្នកវិភាគរូបនេះបានបន្ថែមថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលចេះគ្រប់រឿង និងជាអ្នកជំនាញស្ទើគ្រប់វិស័យ ដើម្បីប្រមូលលេសផ្សេងៗយកមកដាក់បន្ទុកលើរាជរដ្ឋាភិបាល។ ការបញ្ចេញមតិយោបល់របស់គាត់ គឺមានចេតនាបួលបង្កាច់ លាបពណ៌ និងញុះញង់ពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល ក្នុងគោលបំណងចង់ឱ្យមានចលាចលនៅក្នុងសង្គម ដើម្បីគាត់មានឱកាសវិលចូលស្រុកវិញតែប៉ុណ្ណោះ។

ចំណែកប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានថ្លែងថា៖«ខ្ញុំបានឃើញវីឌីអូគាត់ពន្យយល់ពីផ្លែខ្នុរហ្នឹងដែរ និងការពន្យល់លើហ្វេសប៊ុកគាត់។ ក្ដិបខ្នុរ សម រង្ស៊ី ហៅថា កូនខ្នុរ ហើយផ្លែខ្នុរ សម រង្ស៊ី ហៅថា មេខ្នុរ ហើយខ្ញុំមើលហើយក៏ហួសចិត្តដែរ។ ពីបរមបុរាណមក គ្មានទេពាក្យថា«កូនខ្នុរ» មានតែពាក្យថា «ក្តិបខ្នុរ» ឬសម រង្ស៊ី ចង់បង្កើតពាក្យថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនប្រើជំនួសពាក្យថា ក្តិបខ្នុរ»។

លោកបានចោទជាសំនួរមួយថា បើត្រឹមតែការពន្យល់ពីរឿងខ្នុរធ្វើមិនកើតផង តើឱ្យរៀបចំយុទ្ធសាស្ត្រនយោបាយកសិកម្ម និងដឹកនាំប្រទេសយ៉ាងដូចម្តេច? សម រង្ស៊ី មិនដែលស្គាល់ពីការលំបាករបស់កសិករ ហើយក៏មិនយល់ច្បាស់ពីរបៀបបង្កបង្កើតផលកសិកម្មនោះទេ ហើយក៏មិនសាកសមជាអ្នកដឹកនាំប្រទេសដែរ។

លោកបន្តថា ការសរសេររៀបរាប់នៅលើបណ្ដាញសង្គមរបស់លោក សម រង្ស៊ី គឺជាអ្វីដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាសេនាធិការសំខាន់របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់» កាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបានទុកប្រជាពលរដ្ឋចោល នៅពេលពលរដ្ឋកំពុងមានទុកកង្វល់ក្នុងការធ្វើកសិកម្មនោះទេ។

សម្ដេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីតម្លៃទីផ្សារនៃការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងជំរុញការវិនិយោគឱ្យកាន់តែច្រើន ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលឱ្យកាន់តែច្រើនបន្តទៀតផងដែរសម្រាប់ប្រជាពលរដ្ឋ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា រាជរដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករ ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេស និងថា ការទម្លាក់លុយ១៥០លានរបស់រដ្ឋ ក៏ដើម្បីធានាថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅខ្ចីលុយពីធនាគារឯកជន ដើម្បីប្រមូលទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាព៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        32
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm