ឯកឧត្តម លី ធុជ ស្នើ UNDP បន្តផ្ដល់ជំនួយដើម្បីអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន

2021/11/10 11:20:40 pm        756

ភ្នំពេញ ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស បានស្នើដល់អង្គការ UNDP បន្តជួយផ្ដល់ជំនួយមនុស្សធម៌នានា ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រួមទាំងបន្តជួយគាំទ្រដល់វិស័យបោសសំអាតមីន ។

ក្នុងជំនួបជាមួយលោកស្រី Alissar CHAKER ប្រធានអង្គការUNDP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ បាន​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃខ្ពស់ ​ចំពោះ UNDP ចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះ​បាន​ចូលរួមដល់​ការងារ​សកម្មភាពមីនមនុស្សធម៌ តាំងពីឆ្នាំ២០០៦ តាមរយៈគម្រោង​បោស​សម្អាតមីន ជា​លទ្ធផល​រហូត​មក​ដល់ពេលនេះ​ គឺជាការអនុវត្តគម្រោងដំណាក់កាលទី៤ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ​ចាប់ពីឆ្នាំ២០០៦ ដល់ខែកញ្ញា ​ឆ្នាំ២០២១ គម្រោងនេះ​បាន ចូលរួម​បោស​សម្អាតផ្ទៃដីប្រមាណ​ ២៧៥គីឡូម៉ែត្រក្រឡា​ សម្រាប់​យកមកប្រើប្រាស់ ដើម្បី​បង្ក​បង្កើផល និង​សាងសង់​លំនៅឋាន ​ដោយ​សហគមន៍ដែលរងផលប៉ះពាល់ ​ព្រមទាំង​ បានរកឃើញ និង​កម្ទេច​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន ៧១ ៨៤៩គ្រាប់ ​មីនប្រឆាំងរថក្រោះចំនួន ​១ ៥១៥គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១៤ ៥៤២ ​និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន ១ ០៧៨ ០២២នាក់ ដែល​ក្នុងនោះ ​៥០ភាគរយ ជា​អ្នកទទួលផលជាស្ត្រី ។

ជាមួយគ្នា ឯកឧត្តម លី ធុជ បាន​សំណូមពរលោកស្រី​ Alissar CHAKER បន្ត​ជួយ​កៀរគរ​ធនធាន​បន្ថែម​ពី​សហគមន៍​ផ្តល់​ជំនួយ និងដៃគូអភិវឌ្ឍន៍ ​ដើម្បីចូលរួមជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅរបស់ពលរដ្ឋមូលដ្ឋាន​ ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមាន​សុវត្ថិភាព​តាមរយៈការ​ចូល​រួម​បោស​សម្អាត​មីនមនុស្សធ​ម៌ នៅកម្ពុជា ។

ក្នុងឱកាសនោះ លោកស្រី Alissar CHAKER បានបង្ហាញពីសេចក្តីសប្បាយរីករាយ​ ដែលបាន​ចូល​រួម​ធ្វើការ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ព្រមទាំង​បាន​តាំង​ចិត្តបន្តជួយគាំទ្រដល់ ​រាជរដ្ឋាភិបាល ក្នុង​ការងារ​បោស​សម្អាតមីនមនុស្សធម៌​ ឈានឆ្ពោះទៅរកការបញ្ចប់ការ​គម្រាមកំហែង​ដោយសារមីន ឆ្នាំ២០២៥​ ខាងមុខនេះ ៕

អត្ថបទ បាន សុខរិទ្ធិ 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm