មេដឹកនាំក្រុមហេសបូឡា បដិសេធការបន្តបទឈប់បាញ់ ហើយអ៊ីស្រាអែលត្រូវតែដកទ័ពចេញដោយគ្មានការពន្យារពេល

2025/01/28 05:18:06 pm        130

មេដឹកនាំក្រុមហេបូឡា លោក សេក ណែម កាសេម (Sheikh Naim Qassem) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា អ៊ីស្រាអែល គួរតែដកទ័ពចេញពីតំបន់ព្រំដែន ដែលខ្លួនកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់ ដោយបដិសេធការពន្យារពេលនៃការបន្តបទឈប់បាញ់ដល់ថ្ងៃទី១៨ ខែកុម្ភៈ។

លោកកាសេម បាននិយាយនៅក្នុងសុន្ទរកថា ដែលផ្សាយដោយស្ថានីយ៍ទូរទស្សន៍របស់កក្រុមហេសបូឡា Al Manar ថា អ៊ីស្រាអែលគួរតែចាកចេញ។ យើងមិនទទួលយកការបន្ថែមពេលកំណត់ឡើយហើយយើងនឹងនឹងទទួលហេតុផលណាមួយ ក្នុងការពន្យារពេលជាលើកទី២ឡើយ។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីសេតវិមាន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានបញ្ចប់សង្គ្រាមរវាងលីបង់ និងអ៊ីស្រាអែលកាលថ្ងៃទី២៧ខែវិច្ឆិកា នឹងនៅតែមានសុពលភាពរហូតដល់ថ្ងៃទី ១៨ខែកុម្ភៈ ។

ពេលវេលាកំណត់រយៈពេល ៦០ ថ្ងៃនៃបទឈប់បាញ់បានផុតកំណត់នៅព្រឹកព្រលឹមថ្ងៃអាទិត្យចុងសប្ដាហ៍មុន ប៉ុន្តែអ៊ីស្រាអែលបានបដិសេធមិនបញ្ចប់ការដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ ដោយសំអាងថា កងទ័ពលីបង់មានភាពយឺតយ៉ាវក្នុងការដាក់ពង្រាយឡើងវិញ ខណៈ ក្រុមហេសបូឡា នៅតែរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នានា ដែលត្រូវបានហាមប្រាមដោយកិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm       
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm