ពលរដ្ឋក្នុងស្រុកចំនួនបីនៃខេត្តតាកែវ នឹងទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅសប្ដាហ៍ក្រោយ

2021/11/10 11:31:07 pm        395

តាកែវ ៖ អាជ្ញាធរខេត្តតាកែវ បានប្រកាសថា ចាប់ពីសប្ដាហ៍ក្រោយទៅ ប្រជាពលរដ្ឋក្នុងស្រុកចំនួនបី នឹងទទួលបានការចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញ ។

អាជ្ញាធរខេត្តតាកែវ នៅថ្ងៃនេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួនបី គឺស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះតទៅ។

បើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដំណើរការចាក់សាំងដូសទី៣ ជូន​ដល់​ប្រជាពលរដ្ឋនៅស្រុកទាំង៣ខាងលើ នឹងធ្វើឡើងនៅទីតាំងចំនួន ៣៥ កន្លែងដោយ​ក្នុងនោះ​ស្រុកបាទី​មាន​ចំនួន១០ទីតាំង​ ស្រុកសំរោង មានចំនួន១១ទីតាំង​ និងស្រុកត្រាំកក់ មានចំនួន១៤ទីតាំង។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជា​ពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ ​នៅក្នុងស្រុកទាំង៣ខាងលើនេះ មាន​ចំនួនប្រមាណ៣០ម៉ឺននាក់ ដោយអាជ្ញាធ​បាន​ជ្រើសរើស​ទីតាំង​វត្តចំនួន២១​នៅក្នុងស្រុកសំរោង និងស្រុកបាទី ធ្វើជាកន្លែងទីតាំង​សម្រាប់​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ ​ដោយ​ឡែកស្រុកត្រាំកក់ អាជ្ញាធរ ​បានជ្រើសរើសមណ្ឌលសុខភាពចំ​នួន១៤ ​ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្រុកចំនួន៧ទៀត​នៅ​ក្នុងខេត្តតាកែវ ​អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣​ ដែល​ជាដូសជំរុញនៅក្នុងខែធ្នូ៕

អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm