រដ្ឋបាលខណ្ឌសែនសុខទុករយៈពេល៧ថ្ងៃ តម្រូវឲ្យម្ចាស់រុះរើសំណង់ខុសច្បាប់​លើផ្លូវ​សាធារណៈជាបន្ទាន់

2025/01/28 07:50:20 pm        317

រដ្ឋបាលខណ្ឌសែនសុខទុករយៈពេល៧ថ្ងៃ តម្រូវឲ្យលោក​ស្រី អ៊ឹង សាវណ្ណ ត្រូវ រុះរើ​ជា​បន្ទាន់​នូវ​សំណង់​ឃ្លាំង​ដែក​ដែលលួចសាងសង់ខុសច្បាប់នៅផ្លូវសាធារណៈ ដែលមានទីតាំងនៅ​លើ​ក្បាល​ដី​លេខ​៥០៩ និង៥១០ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  

ក្នុងករណីលោកស្រីម្ចាស់សំណង់ មិនព្រមអនុវត្តតាមខ្លឹមសារខាងលើទេ រដ្ឋបាល​ខណ្ឌនឹ​ង​ចាត់​វិធាន​ការ​រដ្ឋបាល ចុះរុះរើសំណង់ ព្រមទាំងចាត់វិធានការច្បាប់ជាធរមាន ។

អាជ្ញាធរខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ប្រាប់ឲ្យដឹងថា បញ្ហា​សំណង់​ឃ្លាំង​ដែក​ខុស​ច្បាប់​លួចសាងសង់លើផ្លូវសាធារណៈរបស់លោកស្រី អ៊ឹង សាវណ្ណ ដែល​មាន​ទី​តាំង​នៅ​លើ​ក្បាល​ដី​លេខ៥០៩ និង៥១០ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ​រដ្ឋបាលខណ្ឌខណ្ឌសែនសុខ បានធ្វើធ្វើលិខិតជូនដំណឹងតម្រូវឲ្យរុះរើកន្លងទៅ គឺមាន ចំនួន ៣លើករួចមកហើយ គិតចាប់ពីអំឡុងឆ្នាំ២០២១ មកម៉្លេះ បន្តបន្ទាប់រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែ​មិន​ត្រូវបានម្ចាស់សំណង់អនុវត្តឡើយ ។ ចំពោះបញ្ហានេះ ម្ចាស់សំណង់ខុសច្បាប់ ក៏បាន​ដាក់​លិខិតស្នើទៅដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីពន្យាការរុះរើ តែ​ខាង​ក្រសួង មិនទទួលសំណើរនេះឡើយ ។

អាជ្ញាធរខណ្ឌសែនសុខ ប្រាប់បន្តថា ដោយសារករណីនេះចេះតែបន្តអូសបន្លាយយូរ រដ្ឋបាល​ខណ្ឌ​​សែនសុខ ចុះហត្ថលេខា ដោយលោក ម៉ូវ ម៉ានិត អភិបាល នៃ គណៈ​អភិបាល​ខណ្ឌ​សែនសុខ បានធ្វើលិខិតជូនដំណឹងតម្រូវឲ្យម្ចាស់រុះរើម្តងទៀត កាលពីថ្ងៃ២៧ ខែមករា ឆ្នាំ​២០២៥ សរុបទាំងអស់ ៤លើក នេះជាលើកចុងក្រោយហើយ ។

ជាថ្មីម្តងទៀត រដ្ឋបាលខណ្ឌសែនសុខ តម្រូវអោយលោកស្រី អ៊ឹង សាវណ្ណ សូមធ្វើ​ការ​រុះរើ​ជា​បន្ទាន់​​នូវ​​សំណង់ឃ្លាំងដែកដែលសាងសង់លើផ្លូវសាធារណៈក្នុងរយៈពេល ៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទទួល​បាន​លិខិត​ជូនដំណឹងជា លើកចុងក្រោយកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៥ នេះ តទៅ ។ ក្នុង​ករណី​លោកស្រី មិនអនុវត្តតាមខ្លឹមសារខាងលើទេ រដ្ឋបាលខណ្ឌ​នឹង​ចាត់​វិធានការ​រដ្ឋបាល​ចុះ​រុះ​រើ​សំណង់ ព្រមទាំងចាត់វិធានការច្បាប់ជាធរមាន ។

អាជ្ញាធរខណ្ឌសែនសុខបញ្ជាក់ថា សំណង់ខុសច្បាប់របស់លោកស្រី អ៊ឹង សាវណ្ណ ដែលលួច​សាង​សង់​លើ​ផ្លូវ​សាធារណៈ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មាន​ប្រវែង​ទទឹង ៨ម៉ែត្រ និងបណ្តោយ ៣២ម៉ែត្រ៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm