សង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម«ដោយយុត្តិធម៌»ក្នុងការសន្ទនាជាមួយលោក Modi

2025/01/28 10:13:39 pm        60

សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទិញឧបករណ៍សន្តិសុខ ដែលផលិតដោយអាមេរិកបន្ថែមទៀត ហើយឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដោយយុត្តិធម៌ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃចន្ទ។

នៅក្នុងអ្វីដែលសេតវិមាន ហៅថា «ការសន្ទនាប្រកបដោយផលិតភាព» មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា អំពីការពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងបញ្ហាក្នុងតំបន់ រួមទាំងសន្តិសុខ នៅឥណ្ឌូប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអឺរ៉ុប។

សេតវិមាន បានបន្តថា ពួកគេក៏បានពិភាក្សាអំពីផែនការសម្រាប់លោក ម៉ូឌី ដើម្បីធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដោយ «គូសបញ្ជាក់ភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ»។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា អ្នកការទូតឥណ្ឌា និងសហរដ្ឋអាមេរិក កំពុងព្យាយាមរៀបចំកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ នៅដើមខែកុម្ភៈ។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានលើកឡើងថា៖«លោកប្រធានាធិបតី បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ឥណ្ឌា ក្នុងការបង្កើនការទិញឧបករណ៍សន្តិសុខ ដែលផលិតដោយអាមេរិក និងឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដោយយុត្តិធម៌»។ 

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ហើយពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងលើសពី ១១៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣/២៤ ដោយឥណ្ឌា បានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ៣២ ពាន់លានដុល្លារ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        62
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm