កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រធានាដោយអចលនទព្យ

2025/01/28 10:27:18 pm        187

កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងគំរូហិរញ្ញវត្ថុលំនៅឋាន, ទស្សនទាននៃមូលបត្រ ដែលធានាដោយអចលនទ្រព្យ និង ករណីសិក្សាពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុលំនៅឋានប្រទេសជប៉ុន និងមូលបត្រដែលធានាដោយអចលនទ្រព្យ របស់ប្រទេសក្នុងតំបន់ អាស៊ាន។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើកឡើងនៅក្នុងសិក្ខាសា- លាកសាងសមត្ថភាពស្ដីពី“ហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រដែលធានាដោយអចលនទព្យ" នៅថ្ងៃទី ២៧ ខែ មករា ម្សិលមិញនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលយើងឈានទៅមុខ យើងរំពឹងថា ទីផ្សារមូលបតដែលមិនត្រឹមតែមានថាមវន្ត និងភាពធន់ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងវិស័យលំនៅដ្ឋានផងដែរ, តាមរយៈការ ណែនាំអំពីឧបករណ៍ប្រកបដោយនវានុវត្តន៍ដូចជា៖ មូលបត្រដែលធានាដោយអចលនទ្រព្យ និយ័តករមូលបតកម្ពុជា មានគោល បំណងពង្រឹងទំនុកចិត្តវិនិយោគិន បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ជាតិកាន់តែទូលំទូលាយ។

លោក Takahiro Yamakawa នាយករងការិយាល័យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ នៃក្រសួងហិរញ្ញវត្ថុជប៉ុន លើក ឡើងថា តាមរយៈមូលនិធិជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន ប្រទេសជប៉ុនបានជួយដល់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ជា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកហើយ ក្រោមគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាបណ្ណអាស៊ានបូក៣ ABMI ។ លោកបញ្ជាក់ថា ចំណែកសិក្ខា សាលាដ៏សំខាន់នេះ នឹងជួយដល់និយ័តករ និងអ្នកចូលរួមក្នុងទីផ្សារកម្ពុជា សិក្សាស្វែងយល់អំពីឥទ្ធិពលនៃមាគ៌ាអភិវឌ្ឍហិរញ្ញវត្ថុ លំនៅឋាន និងមូលបត្រដែលធានាដោយអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន និងអាស៊ាន។

ចំណែក លោក Satoru Yamadera ទីប្រឹក្សា នៃ ADB បានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុលំនៅឋានកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់ការរីកលូតលាស់នៃគ្រួសារដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតទាបនៅក្នុងទីក្រុង នៃតំបន់អាស៊ី ។ ADB ដែលជាលេខាធិការដ្ឋានរបស់ ABMI នឹងបន្តជួយដល់និយ័តករនៅកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុដូចជា កម្ចីទិញផ្ទះ និងមូលបត្រដែលធានាដោយអចលនទ្រព្យនាពេលអនាគត។

សូមបញ្ជាក់ថា សិក្ខាសាលាកសាងសមត្ថភាពស្ដីពីហិរញ្ញវត្ថុលំនៅឋាន និងមូលបត្រដលធានាដោយអចលនទព្យ មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីតម្រូវការ និងគំរូហិរញ្ញវត្ថុលំនៅឋាន, ទស្សនទាននៃមូលបត្រដែលធានាដោយអចលនទ្រព្យ និងករណី សិក្សាពាក់ព័ន្ធនឹងហិរញ្ញវត្ថុលំនៅឋានប្រទេសជប៉ុន និងមូលបត្រដែលធានាដោយអចលនទ្រព្យរបស់ប្រទេសក្នុងតំបន់អាស៊ានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលបានគូសបញ្ជាក់ពីឧត្តមានុវត្តន៍ និងកម្មវិធីក្នុងតំបន់សម្រាប់នវានុវត្តន៍ ហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        159
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm