ជនភៀសខ្លួនស៊ីរីនៅជំរំហ្ស៊កដានី និយាយថា ពួកគេពុំមានអ្វី ត្រូវវិលត្រឡប់ទៅប្រទេសកំណើតវិញទេ

2025/01/28 10:28:54 pm        53

ជនភៀសខ្លួនស៊ីរី បានរស់នៅអស់ជាច្រើនឆ្នាំ នៅក្នុងជំរំ Zaatari ជាជំរុំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ប្រជាជនស៊ីរី ប៉ុន្តែពួកគេជាច្រើន មិនប្រាកដថា ពួកគេចង់វិលត្រឡប់ពីប្រទេសហ្ស៊កដានីទៅស៊ីរីវិញទេ បើទោះបីអតីតប្រធានាធិបតីលោក បាសា អាល់អាសាដ(Bashar al-Assad) ត្រូវបាន   បណ្តេញចេញពីអំណាចក៏ដោយ។

ពួកគេបារម្ភថា ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនម្តងទៀត បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ ហើយអ្នកខ្លះនិយាយថា ផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លាញអស់ហើយ ខណៈពេលដែលអ្នកផ្សេងទៀត បានបាត់បង់ការងាររបស់ពួកគេ ហើយមានអារម្មណ៍ថា ពួកគេគ្មានអ្វីត្រូវត្រឡប់ទៅវិញទេ។

ក្នុងឆ្នាំ ២០១២ មួយឆ្នាំចូលទៅក្នុងសង្រ្គាម នៅក្នុងប្រទេសស៊ីរី ប្រទេសជិតខាងហ្ស៊កដានី បានបើកជំរំ Zaatari ដើម្បីទទួលប្រជាជនដែលភៀសខ្លួនចេញពីជម្លោះនោះ។

បច្ចុប្បន្ននេះ ជំរំនេះ ផ្តល់ជម្រកដល់មនុស្ស ៧៥.000នាក់. នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ។

នៅពេលចាប់ផ្តើម ជរំ Zaatari គឺជាកន្លែងប្រមូលផ្តុំតង់ដ៏តូចៗ ដែលមានទេសភាពសោះកក្រោះ ប៉ុន្តែយូរ ៗ ទៅ   ជំរំនេះ បានក្លាយទៅជាទីប្រជុំជននៃផ្ទះជាច្រើនដែលត្រូវបានសង់ឡើង មានការផ្គត់ផ្គង់ភ្លើង ទឹក ការថែទាំសុខភាព និងសាលារៀន ដោយឥតគិតថ្លៃ។

នៅលើផ្លូវមួយដែលមានឈ្មោះថា Champs-Elysees បន្ទាប់ពីវិថីប៉ារីសដ៏ល្បីល្បាញ ម្ចាស់ហាងអាយុ ៦០ឆ្នាំ លោក Yousef Hariri បានប្រាប់សារព័ត៌មាន AFP ថា លោកចង់ស្នាក់នៅ ក្នុងជំរំ Zaatari ជាមួយគ្រួសាររបស់ខ្លួន ជាកន្លែងដែលពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm