លោក Trump ប្ដេជ្ញាដំឡើងពន្ធលើដែកថែប បន្ទះអេឡិចត្រូនិក និងការនាំចូលផ្សេងទៀត

2025/01/28 10:52:52 pm        44

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) បាននិយាយថា លោកគ្រោងនឹងដំឡើងពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែងដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាទំនិញផ្សេងៗទៀត ដូចជាបន្ទះឈីបកុំព្យូទ័រ បន្ទះអេឡិចត្រូនិក និងឱសថ ដែលជាកិច្ចប្រឹងប្រែងជំរុញដល់ការបង្កើនផលិតកម្មផលិតផលរបស់សហរដ្ឋអាមេរិក។

លោក Trump បានប្រកាសពីចំណាត់ការនេះ អំឡុងពេលថ្លែងសុន្ទរកថា នៅឯការជួបជុំសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ក្នុងសណ្ឋាគារ Trump National Doral និងក្លឹបវាយកូនហ្គោល ក្នុងទីក្រុង Miami។

ដោយប្រៀបធៀបវិធីសាស្រ្តរបស់លោក ក្នុងការយកពន្ធយ៉ាងតឹងរ៉ឹង ដែលត្រូវបានជំរុញកាលពីជាង ១សតវត្សរ៍មុនដោយអតីតប្រធានាធិបតី លោក William McKinley លោក Trump បាននិយាយថា៖ «វាដល់ពេលហើយ ក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកត្រលប់ទៅកាន់ប្រព័ន្ធដែលធ្វើឲ្យយើងក្លាយជាប្រទេសអ្នកមានស្ដុកស្ដម្ភ និងមានឥទ្ធិពលជាងមុន»។

យ៉ាងណាក្ដី អ្នកសេដ្ឋកិច្ចព្រមានថា ការដំឡើងពន្ធ ដែលជាការយកពន្ធលើការនាំចូលពីបរទេស អាចនាំឲ្យតម្លៃទំនិញឡើងថ្លៃខ្ពស់ សម្រាប់អ្នកប្រើប្រាស់។ លោក Trump បានធ្វើយុទ្ធនាការបោះឆ្នោតដោយសន្យាថា នឹងកាត់បន្ថយអតិផរណា។ ប៉ុន្តែមួយសប្តាហ៍នៃការចូលកាន់តំណែងអាណត្តិទី២ របស់លោក លោក Trump បានបង្ហាញថា លោកមានគម្រោងប្រើប្រាស់ការដំឡើងពន្ធគយដែលជាគោលនយោបាយផ្ទាល់ខ្លួនមានតាំងពីអាណត្តិដំបូងរបស់លោក ជាឧបករណ៍មួយ ដើម្បីសម្រេចបានទាំងគោលបំណងគោលនយោបាយការបរទេសរបស់លោក និងរបៀបវារៈក្នុងស្រុក។

លោក Trump បានប្រាប់ថា៖ «ការដំឡើងពន្ធនឹងមានលើការនាំចូលដែកថែប ទង់ដែង និងអាលុយមីញ៉ូម ហើយនិងអ្វីៗដែលយើងត្រូវការ សម្រាប់យោធារបស់យើង»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm