ក្រុមការងារមន្ទីរធនធានទឹក តម្លើងម៉ាស៊ីនបូមទឹកបញ្ចូលអាងស្ដុបទុក ដើម្បីត្រៀមជួយសង្គ្រោះស្រូវប្រាំងកសិករដែលខ្វះទឹក​ស្រោចស្រព

2025/01/28 10:57:45 pm        254

ឧត្តរមានជ័យ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿង​ចក្រចុះកាយ​ប្រឡាយ និងដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យមកម្លាំង៦៥សេះ បូមទឹកបញ្ចូលដាក់​អាងទឹកចុងកាល់ ដើម្បីត្រៀមអន្តរាគមន៍សង្គ្រោះស្រូវប្រាំងចំនួន ២៥៩ ហិកតា ដែលខ្វះទឹក​ស្រោចស្រព។

នៅរសៀលថ្ងៃទី២៧ មករា ឆ្នាំ២០២៥នេះ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារមន្រ្តីជំនាញ​ធនធានទឹកធ្វើការ​បញ្ជូនគ្រឿង​ចក្រចុះជួយ​អន្តរាគមន៍​កាយប្រឡាយ និងតម្លើងម៉ាស៊ីនប៉ូមទឹកខ្នាតមធ្យមកម្លាំង៦៥សេះ ដើម្បីបូមទឹកបញ្ជូនដាក់​អាងទឹកចុងកាល់ ត្រៀមទុកធ្វើការអន្តរាគមន៍​ជួយសង្រ្គោះស្រូវប្រាំង​របស់ប្រជាពលរដ្ឋចំនួន២៥៩ ​ហិកតាដែលខ្វះខាតទឹកធ្វើស្រែប្រាំង។

លោក ញឺន កួន ​បានបញ្ជាក់ថា ការដាក់ម៉ាស៊ីនបូមទឹកនៅពេលនេះ ខណៈតំបន់មួយចំនួន​របស់​ប្រជាពលរដ្ឋមានការខ្វះខាតប្រភពទឹកក្នុងការ​ស្រោចស្រព​ទើបមន្រ្តីជំនាញ​យើងបានធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ស្របពេលទៅ​តាមគោលការណ៍​របស់​រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា អាងទឹកចុងកាល់នេះ ជាប្រភពទឹកសម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការ​ផលិតទឹកស្អាត​ប្រើប្រាស់​ក្នុងទីប្រជុំជនស្រុកចុងកាល់ ​ហើយកន្លងមក ក្នុង​រដូវវស្សា​អាង​ទឹកនេះ​ទទួល​បាន​បរិមាណ​ទឹកភ្លៀងតិច ទឹកក្នុងអាង​បានប្រមាណ ​៨០% ប៉ុណ្ណោះ។ កត្ដាទាំងអស់នេះហើយ​ទើប​ក្រុមការងារ​ធ្វើការ​បូមប្រមូល​ទឹកត្រៀម​ទុក​អន្តរាគមន៍​ និង​បង្ហូរ​ចូលស្រែ​របស់​បងប្អូន​នៅ​ពេល ដែល​រងការ​ខ្វះខាត​ទឹកផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm