ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល៖ អ៊ីស្រាអែល ត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចប្រឹងប្រែងជាមួយរុស្ស៊ី ដើម្បីស្ដារហ្កាហ្សាឡើងវិញ

2025/01/28 11:01:45 pm        62

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោកស្រី Simona Halperin បានប្រាប់សារព័ត៌មាន TASS ថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយរុស្ស៊ី ដើម្បីស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ  សំខាន់ៗ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

លោកស្រី បាននិយាយថា៖«យើងកំពុងធ្វើការជាមួយរុស្ស៊ីក្នុងវិស័យជាច្រើន។ ខ្ញុំគិតថាយើងអាចធ្វើការរួមគ្នា ដើម្បីស្តារតំបន់ហ្កាហ្សាស្ទ្រីបឡើងវិញ ដោយមើលឃើញថា យើងបានសហការរួចហើយជាមួយ   រុស្ស៊ី នៅពេលដែលយើង បានជួយប្រទេសនេះផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងមនុស្សធម៌ ដល់តំបន់ហ្កា ហ្សាស្ទ្រីប»។

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed bin Abdulrahman Al Thani បាននិយាយកាលពីល្ងាចថ្ងៃទី ១៥ ខែមករាថា ដោយសារមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួន នៅក្នុងទឹកដីនេះ។  ក្នុងអំឡុងដំណាក់កាល ៤២ ថ្ងៃដំបូងនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរ ៣៣ នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ កិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា។ នៅថ្ងៃដដែលនោះ ស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ ត្រូវបានត្រឡប់ទៅផ្ទះវិញ។ ជាលទ្ធផល អ៊ីស្រាអែលបានដោះលែងស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ៩០នាក់ ពីពន្ធនាគាររបស់ខ្លួន កាលពីព្រឹកថ្ងៃទី ២០ ខែមករា។

នៅថ្ងៃទី ២៥ ខែមករា ស្ត្រីជនជាតិអ៊ីស្រាអែល ៤នាក់ទៀត ត្រូវបានដោះលែងពីការជាប់ឃុំឃាំង នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ២០០នាក់។ ពួកគេចំនួន ១១៤ នាក់ បានមកដល់តំបន់វេសបែង ( West Bank) ១៦នាក់ បានត្រឡប់ទៅតំបន់ហ្កាហ្សា ហើយ ៧០នាក់ទៀត ត្រូវបាននិរទេស ទៅប្រទេសអេហ្ស៊ីប។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm